បរទេស៖ ប្រធានប្រតិបត្តិការនៃ ទីភ្នាក់ងារថាមពលអន្តរជាតិ IEA លោក Fatih Birol កាលពីថ្ងៃសុក្រម្សិលមិញនាទីក្រុង Vienna បានធ្វើការលើកឡើងបែបព្រមានថា បណ្តាលោកខាងលិចដែលកំពុងបន្ត ដាក់ទណ្ឌកម្មទៅប្រឆាំងទៅនឹង ប្រទេសរុស្សីនឹងទទួលបានមកវិញ ជាផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះទីផ្សារថាមពល។
លោកបន្តថា ខ្ញុំជឿជាក់ថា ពួកយើងពួកយើងបច្ចុប្បន្នកំពុងរស់នៅ ក្នុងវិបត្តិថាមពលរួចទៅហើយ។ កាលពីអំឡុងទសវត្សឆ្នាំ៧០ ពួកយើងបានមើលឃើញវិបត្តិប្រេង
ដែលវាបាននាំឲ្យកើតជាផលប៉ះពាល់ ធ្ងន់ធ្ងរទាំងទៅលើសេដ្ឋកិច្ច និងបញ្ហាអតិផរណាប៉ុន្តែអ្វីដែលមូលហេតុ សំខាន់នោះវាគ្រាន់តែបញ្ហាប្រេងប៉ុណ្ណោះ ។
លោកបន្ថែម គួរចងចាំថារុស្សីគឺជា អ្នកនាំចេញប្រេងលេខមួយអ្នកនាំចេញ ហ្គាសលេខមួយនិងក៏ដូចជាមានឈ្មោះ ជាប្រទេសប្រើប្រាស់វត្ថុធាតុដើម ក្នុងវិស័យថាមពល
សំខាន់ជាងគេផងដែរដូចនេះ ទណ្ឌកម្មនានាប្រឆាំងនឹងរុស្សី ឬអ្នកនយោបាយសំខាន់របស់រុស្សី នឹងត្រឡប់មកវិញត្រឹមជាផលលំបាក យ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះ ចំពោះទីផ្សារថាមពល
ទាំងមូល ៕
ប្រែសម្រួល៖ ស៊ុន លី