កូឡុំបូ៖ ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa កាលពីយប់ថ្ងៃសុក្រ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ចំពេលមានការតវ៉ាជាសាធារណៈ ដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ច នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសារាចរណ៍ពិសេសមួយ ដែលចេញដោយប្រធានាធិបតី បានចែងថា ច្បាប់គ្រាអាសន្នត្រូវបានប្រកាសក្នុង ផលប្រយោជន៍សន្តិសុខសាធារណៈ ការការពារសណ្តាប់ធ្នាប់សាធារណៈ និងការថែរក្សាការផ្គត់ផ្គង់ និងសេវាកម្មចាំបាច់សម្រាប់ ជីវិតរបស់សហគមន៍។
ប្រទេសស្រីលង្កាបានធ្លាក់ចុះ ក្នុងប៉ុន្មានសប្តាហ៍នៃវិបត្តិសេដ្ឋកិច្ច ដែលកើតចេញពីកង្វះខាត ការប្តូរប្រាក់បរទេស ដែលបាននាំឱ្យមានការខ្វះខាតការ ផ្គត់ផ្គង់សំខាន់ៗដូចជាប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យ។
នៅថ្ងៃទី០១ ខែមេសា កាសែតពិសេសមួយត្រូវបានចេញដោយប្រកាសភាពអាសន្នជាសាធារណៈនៅក្នុងប្រទេសស្រីលង្កា ដែលត្រូវបានដកហូតចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី០៥ ខែមេសា។
ការតវ៉ាបានបន្តជាច្រើនថ្ងៃ ដើម្បីអំពាវនាវឲ្យរដ្ឋាភិបាល និងសមាជិកសភា រកដំណោះស្រាយជាបន្ទាន់ ហើយមកដល់ពេលនេះនៅតែ គ្មានដំណោះស្រាយ រហូតរដ្ឋាភិបាលប្រទេសនេះ សម្រេចប្រកាសដាក់ ប្រទេសក្នុងភាពមានអាសន្ន ៕
ប្រែសម្រួល ឈូក បូរ៉ា