ព័ត៌មានអន្តរជាតិ

ក្រុងម៉ូស្គូ រិះគន់លោកខាងលិច ចំពោះការអូសបន្លាយ ជម្លោះរុស្ស៊ី-អ៊ុយក្រែន

ម៉ូស្គូ ៖ អ្នកការទូតរុស្ស៊ីម្នាក់ បានឲ្យដឹងថា ខណៈដែលបណ្តាប្រទេស លោកខាងលិច កំពុងអំពាវនាវ ឱ្យបញ្ឈប់អរិភាព ក្នុងប្រទេសអ៊ុយក្រែន ឱ្យបានឆាប់ “ពួកគេកំពុងធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារបញ្ហានេះ” ជាមួយនឹងសកម្មភាពរបស់ពួកគេ ។

លោក Alexei Zaitsev អនុប្រធាននាយកដ្ឋានព័ត៌មាន និងសារព័ត៌មាន នៃក្រសួង ការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា ការចែកចាយសព្វាវុធ ទៅកាន់អ៊ុយក្រែន កំពុងកើនឡើង ហើយសហរដ្ឋអាមេរិកតែម្នាក់ឯង បានបញ្ជូនផលិតផលយោធា ដែលមានតម្លៃ ៣,៨ពាន់លានដុល្លារអាមេរិក ។

លោកបានលើកឡើងថា ការផ្គត់ផ្គង់យោធា ពីប្រទេសលោកខាងលិច នឹងអូសបន្លាយពេលអរិភាព បណ្តាលឱ្យមានការបំផ្លិចបំផ្លាញថ្មី នៃហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងធ្វើឱ្យជីវិតជន ស៊ីវិលកាន់តែច្រើន។

លោក Zaitsev បានលើកឡើងថា ប្រឆាំងនឹងផ្ទៃខាងក្រោយនេះ កិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន កំពុងស្ថិតក្នុងភាពជាប់គាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ទន្ទឹមនឹងនេះ អ្នកការទូត បានបដិសេធការចោទប្រកាន់ថា រុស្ស៊ីអាច ប្រើប្រាស់អាវុធ នុយក្លេអ៊ែរក្នុងអំឡុង ពេលប្រតិបត្តិការយោធា ពិសេសរបស់ខ្លួនក្នុងប្រទេស អ៊ុយក្រែន ដោយបានហៅការរំពឹងទុកបែបនេះថា “ជាការកុហកដោយចេតនា”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top