ព័ត៌មានអន្តរជាតិ

Update៖ សង្គ្រាមនៅអ៊ុយក្រែន ៖ ជនស៊ីវិលទាំងអស់នៅរោងចក្រ Azovstal ត្រូវបានជម្លៀសចេញអស់ហើយ

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានប្រកាសថា ពលរដ្ឋដែលជាមនុស្សចាស់ ស្ត្រី និងកុមារ ត្រូវបានជម្លៀសចេញអស់ហើយ ពី Azovstal កន្លែងផលិតដែក ដែលបានឡោមព័ទ្ធនៅក្នុងក្រុង Mariupol ។
គួរបញ្ជាក់ថា ប្រតិបត្តិការនេះ បានចាប់ផ្តើម១សប្តាហ៍មុន ដែលមានការសម្របសម្រួល ដោយអង្គការសហប្រជាជាតិ (UN) និងកាកបាទក្រហម ដែលមិនបានបញ្ជាក់ព័ត៌មាននេះនោះទេ ។

កងកម្លាំងអ៊ុយក្រែន កំពុងឈរមើលរោងចក្រ ដែលបានទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ដែលជាផ្នែកចុងក្រោយ នៃទីក្រុងមិនស្ថិតក្រោមការ គ្រប់គ្រងរបស់រុស្ស៊ី ។

រុស្ស៊ី បានឡោមព័ទ្ធរោងចក្រអស់ជាច្រើនសប្តាហ៍ ដោយទាមទារឲ្យចុះចាញ់ អ្នកការពាររបស់ខ្លួនពីកងវរសេនាតូច Azov ។

កន្លែងលាក់ខ្លួនរបស់អ្នកជម្លៀសមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Iryna Vereshchuk បានលើកឡើងថា ផ្នែកនៃប្រតិបត្តិការមនុស្សធម៌នេះ ឥឡូវនេះបានបញ្ចប់ហើយ ។ កន្លងមក វាត្រូវចំណាយពេលជាច្រើន ថ្ងៃសម្រាប់អ្នកដែលត្រូវជម្លៀសទៅដល់ទឹកដី ដែលកាន់កាប់ដោយអ៊ុយក្រែន ។

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ជនស៊ីវិលជាង៣០០នាក់ ត្រូវបានជួយសង្គ្រោះ ពីរោងចក្រនេះ ទោះបីជាក្រសួងការពារជាតិរុស្ស៊ី បានផ្តល់ចំនួនតិចជាងនេះក៏ដោយ ដោយលើកឡើងថា មនុស្ស៥១នាក់ត្រូវបានជម្លៀស ក្នុងរយៈពេល៣ថ្ងៃ ។

លោក Zelensky បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងការទូត កំពុងបន្តយកបុគ្គលិកយោធាចេញពីក្រុង Mariupol ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top