ព័ត៌មានអន្តរជាតិ

ហុងកុង បោះជំហានថ្មីក្នុង លទ្ធិប្រជាធិបតេយ្យ

ហុងកុង៖ តំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) របស់ប្រទេសចិន បានបោះជំហានថ្មីក្នុងការ អភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ ដែលសមស្របទៅនឹងការពិតរបស់ខ្លួន ខណៈដែលការបោះឆ្នោតជ្រើសរើស នាយកប្រតិបត្តិអាណត្តិទី៦ របស់ HKSAR បានប្រព្រឹត្តទៅយ៉ាងរលូនកាលពីថ្ងៃអាទិត្យ។

ជាមួយនឹងការបោះឆ្នោតប្រកបដោយ ជោគជ័យនៃនាយកប្រតិបត្តិ ក៏ដូចជាការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិ និងគណៈកម្មាធិការរៀបចំ ការបោះឆ្នោតកាលពីឆ្នាំមុន ហុងកុងបានមើលឃើញថាច្បាប់បោះឆ្នោតថ្មី របស់ខ្លួនត្រូវបានអនុវត្តយ៉ាងពេញលេញ ហើយគោលការណ៍នៃ “អ្នកស្នេហាជាតិគ្រប់គ្រង ហុងកុងបន្ថែមទៀត។

មិនមានលទ្ធិប្រជាធិបតេយ្យ នៅក្នុងទីក្រុងហុងកុងនោះទេ នៅពេលដែលទីកក្រុងស្ថិតនៅ ក្រោមអាណានិគមរបស់អង់គ្លេស។ ការវិលត្រឡប់របស់ហុងកុង មកមាតុភូមិបានសម្គាល់ជំពូក បើកនៃលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។

ទោះយ៉ាងណាក៏ដោយ ក្នុងរយៈពេលជាក់លាក់មួយ ក្រុមអ្នកប្រឆាំងចិន បានបំផ្លិចបំផ្លាញនីតិរដ្ឋ នៅក្នុងទីក្រុងហុងកុង រំខានដល់រដ្ឋធម្មនុញ្ញ និងសណ្តាប់ធ្នាប់សង្គម ហើយបានព្យាយាមធ្វើឱ្យលទ្ធិប្រជាធិបតេយ្យ របស់ហុងកុងដើរលើផ្លូវខុស។

អាជ្ញាធរកណ្តាលបានធ្វើឱ្យ ប្រសើរឡើងភ្លាមៗនូវប្រព័ន្ធបោះឆ្នោត របស់ហុងកុងស្របតាម លក្ខខណ្ឌរបស់ខ្លួន។ វាតំណាងឱ្យការបន្តធ្វើឱ្យ ប្រសើរឡើងដល់ស្ថាប័ន ប្រជាធិបតេយ្យរបស់ហុងកុង ហើយបានចាក់គ្រឹះរឹងមាំសម្រាប់ការ អភិវឌ្ឍប្រកបដោយសុខភាពល្អ នៃលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់។

ការបោះឆ្នោតជ្រើសរើស នាយកប្រតិបត្តិអាណត្តិទី៦ របស់ហុងកុង ត្រូវបានធ្វើឡើងដោយគោរពតាមច្បាប់ និងបទប្បញ្ញត្តិ ក៏ដូចជាដោយយុត្តិធម៌ មិនលំអៀង និងបើកចំហ ដែលបង្ហាញយ៉ាងពេញលេញនូវ គុណសម្បត្តិនៃប្រព័ន្ធបោះឆ្នោតថ្មី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top