ព័ត៌មានអន្តរជាតិ

រាល់កិច្ចខិតខំប្រឹងប្រែង កសាងសន្តិភាពនៅអ៊ុយក្រែន ត្រូវបានស្វាគមន៍

ប៉េកាំង៖ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិកាលពីថ្ងៃសុក្រ បានអនុម័តជាឯកច្ឆ័ន្ទសេចក្តីថ្លែងការណ៍ លើកដំបូងរបស់ខ្លួនស្តីពីអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃ ជម្លោះយោធារុស្ស៊ី-អ៊ុយក្រែន ក្នុងគោលបំណងប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកដំណោះស្រាយ ដោយសន្តិវិធីនៃវិបត្តិដែលបាន អូសបន្លាយជាង ១០សប្តាហ៍។

នៅក្នុងសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតី ក្រុមប្រឹក្សាបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” លើការថែរក្សាសន្តិភាព និងសន្តិសុខក្នុងប្រទេសអ៊ុយក្រែន និងបានសម្តែងការគាំទ្រចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការលោក Antonio Guterres ក្នុងការស្វែងរកដំណោះស្រាយ ដោយសន្តិវិធីចំពោះវិបត្តិនេះ។

កាលពីថ្ងៃសុក្រផងដែរ លោក Guterres ដែលជាប្រធានអង្គការសហប្រជាជាតិ បានស្វាគមន៍សេចក្តីថ្លែងការណ៍ដែលក្រុមប្រឹក្សា “បាននិយាយជាសំឡេងតែមួយ ដើម្បីសន្តិភាពនៅអ៊ុយក្រែន” ដោយបញ្ជាក់ម្តងទៀតថា “ពិភពលោកត្រូវតែរួមគ្នាដើម្បីបំបិទកាំភ្លើង និងរក្សាតម្លៃនៃធម្មនុញ្ញ អង្គការសហប្រជាជាតិ”។

វិបត្តិអ៊ុយក្រែនបានបញ្ជូន រលកដ៏រន្ធត់ហួសពីអឺរ៉ុប ដោយបំផ្លាញសន្តិភាពស្ថិរភាព និងការស្ទុះងើបសេដ្ឋកិច្ចពិភពលោក។ នៅពេលដែលជម្លោះចាប់ផ្តើមឡើង ហើយការចរចារត្រូវបានជាប់គាំង វាកាន់តែច្បាស់ឡើងថា ការដួលរលំជាសកលនៃជម្លោះដ៏ធំ ឬអូសបន្លាយអាចកើតឡើងយ៉ាងធំធេង។

កិច្ចខិតខំប្រឹងប្រែងចុងក្រោយ របស់អង្គការសហប្រជាជាតិ តំណាងឱ្យការអំពាវនាវកាន់តែខ្លាំងឡើង របស់សហគមន៍អន្តរជាតិសម្រាប់សន្តិភាព។ ស្ថាប័នក៏បានផ្ញើសារយ៉ាងមុតមាំថា ការសន្ទនា និងការចរចាគឺជាមធ្យោបាយ ទទួលខុសត្រូវក្នុងការរក្សាសន្តិភាព និងស្ថិរភាព ហើយការដោះស្រាយជម្លោះដោយសន្តិវិធី គឺជាជម្រើសដ៏ត្រឹមត្រូវដែល បម្រើផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ពិភពលោកទាំងមូល។

គំនិតដ៏ស្ងប់ស្ងាត់ណាមួយអាចប្រាប់បានថា កិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ថយភាពតានតឹង និងជំរុញកិច្ចចរចាសន្តិភាព គឺត្រូវការជាបន្ទាន់ ប៉ុន្តែមិនមែនអង្គការណាតូទេ ខណៈដែលសម្ព័ន្ធមិត្តយោធាដឹកនាំ ដោយសហរដ្ឋអាមេរិកបានកំពុង ឆាបឆេះនៅក្រៅបណ្តាញ និងអ៊ីនធឺណិតក្នុងរយៈពេល ប៉ុន្មានសប្តាហ៍កន្លងមកនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top