ហុងកុង៖ នាយកប្រតិបត្តិនៃតំបន់ រដ្ឋបាលពិសេសហុងកុង (HKSAR) លោកស្រី Carrie Lam កាលពីថ្ងៃអាទិត្យបានអបអរសាទរ ចំពោះលោក John Lee ក្នុងការបោះឆ្នោតរបស់ លោកជានាយកប្រតិបត្តិ ៦អាណត្តិរបស់ HKSAR ។
លោកស្រី Lam បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រីនឹងបញ្ជូនរបាយការណ៍ លទ្ធផលបោះឆ្នោតទៅរដ្ឋាភិបាល ប្រជាជនកណ្តាល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកស្រី Lam បានបន្ថែមថា លោកស្រី និងរដ្ឋាភិបាល HKSAR អាណត្តិបច្ចុប្បន្ននឹងធានាឱ្យមានការ ផ្លាស់ប្តូរយ៉ាងរលូនជាមួយលោក Lee និងផ្តល់ការគាំទ្រទាំងអស់ ដែលត្រូវការសម្រាប់ការឡើងកាន់តំណែង ដោយរដ្ឋាភិបាលអាណត្តិថ្មីនៅថ្ងៃទី១ ខែកក្កដា។
គួរបញ្ជាក់ថា លោក Lee អតីតលេខាធិការរដ្ឋបាលនៃរដ្ឋាភិបាល HKSAR បានទទួលសម្លេងឆ្នោតសរុបចំនួន ១៤១៦សំឡេង ដែលលើសពីកម្រិតនៃ ៧៥០សម្លេង ដើម្បីឈ្នះការបោះឆ្នោតនាយកប្រតិបត្តិនៃ HKSAR កាលពីថ្ងៃអាទិត្យ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
