បរទេស៖មហាអំណាចសមាជិកប្រទេសក្រុម G7 កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ថានឹងមិនអនុញ្ញាតិឲ្យប្រទេសរុស្សីទទួលបានជ័យជំនះឡើយនៅក្នុងសង្គ្រាមដែលកំពុងបន្តកើតមានឡើងក្នុងប្រទេសអ៊ុយក្រែន។
ប្រទេសទាំង៧ដែលមានទាំងកាណាដាបារាំងអាល្លឺម៉ង់អ៊ីតាលីជប៉ុនអង់គ្លេសនិងសហរដ្ឋអាមេរិកនោះបានបញ្ជាក់ថានឹងមិនឲ្យរុស្សីយកឈ្នះឡើយក្នុងសង្គ្រាមនេះហើយនឹងធ្វើការបន្តជំនួយទាំងផ្នែកយោធានិងសេដ្ឋកិច្ចទៅឲ្យភាគីម្ខាងទៀតគឺអ៊ុយក្រែន។
G7 បានបញ្ជាក់បែបនេះថា៖ពួកយើងនឹងនៅតែបន្តរួបរួមគ្នាក្នុងដំណោះស្រាយជាធ្លុងមួយគឺមិនឲ្យប្រធានាធិបតីរុស្សីលោក Vladimir
Putin ទទួលបានជ័យជំនះជាដាច់ខាត។
គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍នេះបានធ្វើឡើងនៅចំថ្ងៃទី៨ខែឧសភាពោលគឺនៅក្នុងថ្ងៃដែលប្រទេសលោកខាងលិចប្រារព្វខួបជ័យជំនះលើសង្គ្រាមលោកលើកទី២ដែលអឺរ៉ុបបានទទួយជ័យជំនះលើពួកណាហ្ស៊ីសនិយម៕ ប្រែសម្រួល៖ស៊ុនលី