ព័ត៌មានអន្តរជាតិ

រថភ្លើងបើកធ្លាក់ផ្លូវ ក្បែរទីក្រុង Vienna ប្រទេសអូទ្រីស ស្លាប់ម្នាក់ របួសច្រើននាក់

បរទេស៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា រថភ្លើងមួយខ្សែ បានបើកធ្លាក់ផ្លូវ នៅក្នុងតំបន់ Munchendorf ស្ថិតនៅភាគខាងត្បូង ក្បែរទៅនឹងរដ្ឋធានីទីក្រុង Vienna ប្រទេសអូទ្រីសនិងបណ្តាលឲ្យ មានមនុស្សម្នាក់ បាត់បង់ជីវិត ខណៈដែល១២នាក់ទៀត រងរបួស។

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះក្រុមការងារ មិនទាន់អាចអះអាង បានទេថាហេតុការណ៍នេះ កើតឡើងដោយសារមូលហេតុអ្វី ខណៈដែលមនុស្សម្នាក់ កំពុងទទួលរបួសធ្ងន់ ហើយ១១ នាក់ទៀត ជាអ្នកទទួលរងរបួស ស្រាល។

ក្រោយហេតុការណ៍ភ្លាម ឧទ្ធម្ភាគចក្រនចំនួន៤គ្រឿង ត្រូវបានបញ្ជូនទៅកាន់ ទីកន្លែងកើតហេតុភ្លាម ព្រមទាំងក្រុមការងារ ជួយសង្គ្រោះមួយចំនួនធំ ផងដែរ។

គួរឲ្យដឹងដែរថាហេតុការណ៍ គ្រោះថា្នក់រថភ្លើង បែបនេះបានកើតឡើងចុងក្រោយ នៅក្នុងប្រទេសអូទ្រីស តាំងតែពីឆ្នាំ២០១៨មកម្ល៉េះ ដែលគ្រានោះរថភ្លើង អ្នកដំណើរ២គ្រឿង បានបើកបុកគ្នា
ពេញទំហឹងនឹងបណ្តាលឲ្យ មានអ្នកស្លាប់១នាក់ និងរបួស២២នាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top