បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសប៉ូឡូញ លោក Sergey Andreyev ត្រូវបានរងគ្រោះដោយទឹកពណ៌ក្រហមពេញក្បាល នៅក្នុងពិធីដាក់កម្រងផ្កានៅក្រុង Warsaw ប្រទេសប៉ូឡូញកាលពីថ្ងៃចន្ទ។ អ្នកការទូតរុស្ស៊ីរូបនេះ ត្រូវបានវាយប្រហារខណៈពេល ដែលផ្តល់កិត្តិយសដល់ទាហានកងទ័ពក្រហម ដែលបានស្លាប់ក្នុងសង្គ្រាមលោកលើកទីពីរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា វីដេអូមួយពីព្រឹត្តិការណ៍បង្ហាញ លោក Andreyev ហ៊ុព័ទ្ធដោយក្រុមបាតុករ ដែលមានទង់ជាតិអ៊ុយក្រែន។

ថ្ងៃទី៩ ឧសភា គឺជាថ្ងៃដែលរុស្ស៊ី និងប្រទេសមួយចំនួនទៀត ប្រារព្ធពិធីកម្ចាត់ពួកណាស៊ីអាល្លឺម៉ង់ និងសម្ព័ន្ធមិត្ត។ កងទ័ពបះបោរអ៊ុយក្រែនបានចាប់ដៃគូ ជាមួយទីក្រុងប៊ែរឡាំង កំឡុងពេលមានជម្លោះ។ មេដឹកនាំរបស់ខ្លួនគឺលោក Stepan Bandera ដែលជាអ្នកសហការជាមួយណាស៊ី ដែលត្រូវបានគេកត់សម្គាល់ត្រូវបាន ចាត់ទុកថា ជាវីរបុរសដោយរដ្ឋាភិបាល ទីក្រុងគៀវ សម័យទំនើប។
យ៉ាងណាក៏ដោយ នៅក្នុងឧប្បតិហេតុនោះ ស្ថានទូតបាននិយាយកាលពីសប្តាហ៍មុនថា អាជ្ញាធរប៉ូឡូញបាន “ណែនាំ” ឱ្យលុបចោលពិធីដាក់កម្រងផ្កា តាមប្រពៃណីនៅឆ្នាំនេះ ក៏ដូចជាការដង្ហែក្បួនកងវរសេនាធំអមតៈ ដែលមនុស្សកាន់រូបសាច់ញាតិ ដែលបានប្រយុទ្ធក្នុងសង្គ្រាម ៕
ប្រែសម្រួលៈ ណៃ តុលា
