ព័ត៌មានអន្តរជាតិ

ជប៉ុន ប្រកាសទណ្ឌកម្មថ្មី ប្រឆាំងនឹងប្រទេសរុស្ស៊ី

បរទេស៖ រដ្ឋាភិបាលនៃប្រទេសជប៉ុន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសដាក់ទណ្ឌកម្មថ្មី ដើម្បីប្រឆាំង ទៅនឹងប្រទេសរុស្ស៊ី ចំពោះមុខសកម្មភាពយោធា របស់ខ្លួនទៅលើ ប្រទេសអ៊ុយក្រែន។

ទណ្ឌកម្មសេដ្ឋកិច្ច ដែលមានគោលដៅ សំដៅទៅលើមន្ត្រីរដ្ឋាភិបាល ទីក្រុងមូស្គូ សំខាន់ៗចំនួន៨ ព្រមទាំងគ្រួសាររបស់ ពួកគេផងដែល ក្នុងនោះក៏មានរួមទាំង នាយករដ្ឋមន្ត្រីរុស្សី លោក Mikhail Mishustin ផងដែរ។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ ក្រសួងការបរទេសជប៉ុន ក៏បានបញ្ជាក់ដែរថា ក្រៅពីនោះក៏មាន ទាំងមេដឹកនាំរបស់តំបន់ Lugansk និងតំបន់ Donetsk ព្រមទាំងពលរដ្ឋជនជាតិរុស្ស៊ី ប្រមាណជាសរុប១៣០នាក់ ផ្សេងទៀត។

ការដាក់ទណ្ឌកម្ម រួមមានទាំងការបង្កកទ្រព្យសម្បត្តិ របស់ពួកគេនិងការនាំចេញ ទៅតាមរយៈក្រុមហ៊ុនរុស្ស៊ី ចំនួន៧១និងក៏ដូចជា ក្រុមហ៊ុនដែលពាក់ព័ន្ធទៅនឹង វិស័យការពារជាតិជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top