ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារ បានជំរុញឱ្យប្រទេសលោកខាងលិច មួយចំនួន បញ្ឈប់ជាបន្ទាន់ នូវការជ្រៀតជ្រែកក្នុងកិច្ចការ ផ្ទៃក្នុងរបស់ប្រទេសចិន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសទាំងប្រាំពីរ (G7) និងមន្ត្រីសហភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះការបោះឆ្នោត នាយកប្រតិបត្តិ នៅហុងកុង។
លោក John Lee អាយុ ៦៤ឆ្នាំ អតីតប្រធានលេខាធិការរដ្ឋបាល នៃរដ្ឋាភិបាលតំបន់រដ្ឋបាលពិសេស ហុងកុង (HKSAR) កាលពីថ្ងៃអាទិត្យ បានឈ្នះការបោះឆ្នោត នាយកប្រតិបត្តិលើកដំបូង ចាប់តាំងពីការកែលម្អ ប្រព័ន្ធបោះឆ្នោត ក្នុងតំបន់ នៅឆ្នាំ២០២១។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានមួយថា “បណ្តាប្រទេស និងស្ថាប័នលោកខាងលិចមួយចំនួនកំពុងឃុបឃិតគ្នា ដើម្បីបង្កាច់បង្ខូច ការបោះឆ្នោត និងជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ នៅក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន។
លោក Zhao បានលើកឡើងថា ប្រទេសមួយចំនួន បានព្រងើយកន្តើយ ចំពោះការពិតដែលថាលទ្ធិប្រជាធិបតេយ្យ របស់ហុងកុង មានភាពប្រសើរឡើង ហើយមតិសាធារណៈទូទៅ ស្វែងរកការរួបរួម និងវិបុលភាព៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
