AFP: រដ្ឋអាជ្ញា ទទួលបន្ទុកប្រឆាំងគ្រឿងញៀនប៉ារ៉ាហ្គាយ ត្រូវបានគេធ្វើឃាត ក្នុងប្រទេសកូឡុំប៊ី អំឡុងវិសម្សកាលក្រេបទឹកឃ្មុំ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
ប៉ូលិស និងភរិយាមេម៉ាយរបស់គាត់ បាននិយាយថា រដ្ឋអាជ្ញាប្រឆាំងគ្រឿងញៀនប៉ារ៉ាហ្គាយ លោក Marcelo Pecci ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃអង្គារ ខណៈពេលដែលកំពុងក្រេបទឹកឃ្មុំ នៅលើកោះការាបៀនរបស់ប្រទេសកូឡុំប៊ី ដោយអ្នកវាយប្រហារដែលបានភៀសខ្លួន តាមសមុទ្រ។
ឃាតកម្មនេះ ក៏ត្រូវបានប្រធានាធិបតីប៉ារ៉ាហ្គាយ បានបរិហារឧក្រិដ្ឋកម្មនេះថាជា«ឃាតកម្មដ៏កំសាក» ហើយរដ្ឋអាជ្ញាមួយរូប បាននិយាយថា ការកែប្រែនេះ គឺជាការរំឮកដល់«ក្រុមម៉ាហ្វីយ៉ា»។
Pecci អាយុ ៤៥ ឆ្នាំ ត្រូវបានដួលដេកស្លាប់ក្នុងថ្លុកឈាម ដោយការបាញ់ប្រហារចំនួនពីរក្រាប់ ពេលកំពុងសម្រាកនៅលើឆ្នេរនៅលើកោះទេសចរណ៍ ដ៏ស្រស់ស្អាតនៃ Baru នេះបើយោងតាមភរិយារបស់គាត់ គឺអ្នកកាសែត Paraguayan Claudia Aguilera ។
គូស្នេហ៍ទាំងពីរ បានរៀបការនៅថ្ងៃទី៣០ ខែមេសា ក្នុងទីក្រុង Cartagena ក្បែរនោះ៕
ប្រែសម្រួលដោយ៖ សយ សុភា