ព័ត៌មានអន្តរជាតិ

បច្ចុប្បន្នជាពេលវេលា សម្រាប់លោក បៃដិន ដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្ម រវាងអាមេរិក និងចិន

ហុងកុង ៖ វាដល់ពេលហើយ សម្រាប់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន ដើម្បីបញ្ចប់សង្គ្រាម ពាណិជ្ជកម្មអាមេរិក ដែលមិនចេះចប់មិនចេះហើយ ដែលយកឈ្នះខ្លួនឯងជាមួយប្រទេសចិន ព្រោះវាបានធ្វើឱ្យបាត់បង់ ការងារអាមេរិកដល់ទៅ ២៤៥០០០កន្លែង ជំរុញឱ្យមានអតិផរណា របស់អាមេរិក នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post ( SCMP) ។

អត្ថបទនេះបានប្រកែកថា “សង្រ្គាមពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសចិន បានបង្ហាញឱ្យឃើញនូវភាពឥតប្រយោជន៍ និងចាញ់ខ្លួនឯងយ៉ាងធ្ងន់ធ្ងរបំផុត។ ការពិត គឺថា សហរដ្ឋអាមេរិក នឹងបន្តពឹងផ្អែកលើផលិតផល ដែលនាំចូលពីប្រទេសចិន សម្រាប់ពេលនេះ” ។

យោងតាមអត្ថបទបានឱ្យដឹងថា ពន្ធរបស់សហរដ្ឋអាមេរិក លើការនាំចូលរបស់ចិន កំពុងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ជនជាតិអាមេរិកដោយផ្ទាល់ និងដោយប្រយោល នៅពេលដែលក្រុមហ៊ុន អាមេរិកឆ្លងកាត់ការចំណាយ។

ប្រភពបានឲ្យដឹងថា នៅពេលដែលសង្រ្គាមពាណិជ្ជកម្ម នៅតែបន្ត ក្រុម ហ៊ុនផលិតជាច្រើន របស់សហរដ្ឋអាមេរិក និងចិន បានប្រើប្រាស់យុទ្ធ សាស្រ្តផ្សេងៗគ្នា ដើម្បីកាត់បន្ថយពន្ធនាំចូលលើផលិតផល ដែលមាន ដើមកំណើតពីប្រទេសចិន ប៉ុន្តែដំណោះស្រាយទាំងនេះ កំពុងធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់សកលកាន់ តែស្មុគស្មាញ និងងាយរងគ្រោះ”។

អត្ថបទនេះបានសន្និដ្ឋានថា “នៅចុងបញ្ចប់នៃថ្ងៃសង្រ្គាមពាណិជ្ជកម្មនេះមិនមានអ្នកឈ្នះនោះទេ។ វាជាពេលវេលា ដើម្បីបញ្ឈប់សង្គ្រាមនេះ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top