បរទេស៖ យោងតាមការចេញផ្សាយដោយ rt.com កាលពិថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្គារីលោក Kiril Petkov និងអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានឈានទៅដល់កិច្ចព្រមព្រៀង រវាងគ្នាក្នុងការផ្គត់ផ្គង់ហ្គាសអាមេរិក ទៅឲ្យប៊ុលហ្គារី។
ប្រភពដដែលបានបញ្ជាក់ទៀតថា ការដឹកជញ្ជូននឹងត្រូវធ្វើឡើង នៅក្នុងខែមិថុនាខាងមុខនេះ ហើយប៊ុលហ្គារីនឹងត្រូវចំណាយថ្លៃទាបជាងអ្វី ដែលខ្លួនធ្លាប់ចំណាយទៅលើប្រទេសរុស្សី ប៉ុន្តែទោះបីជាយ៉ាងណាក្តី ទំហំជាក់ស្តែង មិនត្រូវបានប្រកាសនោះទេ។
គួរឲ្យដឹងដែរថា ប្រទេសរុស្សីទើបតែបានប្រកាសបញ្ចប់ ការផ្គត់ផ្គង់ទៅឲ្យប្រទេសប៊ុលហ្គារី កាលពីពេលថ្មីៗនេះក្រោយ រដ្ឋាភិបាលទីក្រុង Sofia បានបដិសេធមិនព្រមធ្វើការ ទូទាត់លុយជាលុយរូបល ruble របស់រុស្សីដែលជាការណែនាំថ្មី របស់រដ្ឋាភិបាលក្រុងមូស្គូ ក្នុងការតបតទៅនឹងទណ្ឌកម្មទាំងឡាយពី លោកខាងលិច។
ទោះពីជាយ៉ាងណាក្តី មកដល់ពេលនេះបណ្តាប្រទេសនៅអឺរ៉ុប ចំនួនយ៉ាងហោចណាស់១០ នៅតែបន្តធ្វើការទិញហ្គាសរបស់រុស្សី ដោយការយល់ព្រមធ្វើការទូទាត់ ជាលុយរូបលដែលក្នុងនោះ មានរួមទាំងងាល្លឺម៉ង់ ក្រុមហ៊ុន
VNG ផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី