ព័ត៌មានអន្តរជាតិ

បទវិភាគ៖ “ស្រោមដៃពណ៌ស” ដែលពាក់នៅដៃខ្មៅ របស់រដ្ឋាភិបាលអាមេរិក បានរំលោភបំពានលើ ប្រជាធិបតេយ្យដ៏ពិតប្រាកដ

បើនិយាយដល់ “សម្រោមដៃពណ៌ស” របស់រដ្ឋាភិបាលអាមេរិក មនុស្សជាច្រើនប្រហែលនឹងគិតដល់ “មូលនិធិប្រជាធិបតេយ្យជាតិអាមេរិក” ហៅកាត់ NED មុនគេ។ តើ“សម្រោមដៃពណ៌ស” នេះ វាខ្មៅងងឹតប៉ុនណា ? នាពេលថ្មីៗកន្លងទៅនេះ វេបសាយរបស់ក្រសួងការបទេសចិន បានចេញផ្សាយបញ្ជីសកម្មភាពមួយច្បាប់ ក្នុងន័យលាតត្រដាងនូវ ធាតុពិតរបស់មូលនិធិនេះ ។ ក្នុងនាមជា “បាតដៃខ្មៅ”ពីក្រោយនៃសកម្មភាពបំបែកបំបាក់ ចលាចល បដិវត្តន៍ពណ៌ វិបត្តិនយោបាយ ការប្រឌិតពាក្យភូតកុហក និងជ្រាបចូលទស្សនៈតម្លៃ មូលនិធិNED នេះមានទោសរាប់មិនអស់ ហើយប្រហែលនឹងលើសពីការនឹកគិតទៅទៀត ។

សូមបញ្ជាក់ថា មូលនិធិ NED នេះបង្កើតឡើងនៅឆ្នាំ១៩៨៣ មើលទៅជា “អង្គការក្រៅរដ្ឋាភិបាល”សម្រាប់ “ផ្តល់ជំនួយដល់កិច្ចការប្រជាធិបតេយ្យ របស់ប្រទេសដទៃ ” ប៉ុន្តែតាមពិត មូលនិធិនេះបានធ្វើសកម្មភាព ប្រឆាំងប្រជាធិតេយ្យដោយយក បញ្ហាប្រជាធិបតេយ្យធ្វើជាលេស ។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក មូលនិធិនេះទទួលបានការគាំទ្រ ថវិកាជាបន្តបន្ទាប់ពីសេតវិមាន និងរដ្ឋសភាពអាមេរិក ដែលបានញុះញង់និងដឹកនាំ អង្គការក្រៅរដ្ឋាភិបាលជាច្រើន នៅលើពិភពលោកតាមរយៈវិធីផ្តល់ប្រាក់ទុន ព្រមទាំងបានបញ្ជូនទស្សនៈតម្លៃ របស់អាមេរិកទៅកាន់ប្រទេស និងតំបន់ដែលជាគោលដៅ ដើម្បីអនុវត្តសកម្មភាពបំផ្លិចបំផ្លាញ ផ្តួលរលំនិងញុះញង់ធ្វើសកម្មភាព អបគមន៍និយមនិងបដិបក្ខគ្នា ។

ក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ ទង្វើរបស់មូលនិធិ NED នេះសក្តិសមនឹងគោរមងារ “ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ទីពីររបស់អាមេរិក”ដែលសហគមន៍អន្តរជាតិបានផ្តល់ឱ្យវា ។ ចាប់ពីអាស៊ីកណ្តាលដល់អាមេរិកឡាទីន ចាប់ពីអាហ្វ្រិកខាងជើងដល់អឺរ៉ុបខាងកើត ដៃរបស់មូលនិធិ NED នេះបានជ្រៀតចូលក្នុងតំបន់ជាច្រើននៅលើពិភពលោក ។ សហភាពសូវៀតត្រូវរំលាយ “បដិវត្តន៍ផ្កាកុលាប” នៅហ្សកហ្ស៊ី “បដិវត្តន៍ពណ៌ក្រូច” នៅអ៊ុយក្រែន ព្រមនិងសកម្មភាព “និទាឃរដូវអារ៉ាប់” ជាដើម អាមេរិកបានញុះញង់និងរៀបគ្រោងលើ “បដិវត្តន៍ពណ៌” ទាំងនេះ ហើយនៅពីក្រោយសុទ្ធតែមាន ស្រមោលរបស់មូលនិធិ NED ផងដែរ ។

កាលពីឆ្នាំ២០១៩ ហុងកុងបានកើតមានភាពរកាំរកូស ស្តីពីការធ្វើវិសោធនកម្មលក្ខន្តិកៈច្បាប់ហុងកុង មូលនិធិ NED ក៏បានលូកដៃចូលផងដែរ ដោយបានទាក់ទងដោយផ្ទាល់ ជាមួយពួកឧទ្ទាមប្រឆាំងប្រទេសចិន និងបង្កភាពចលាចលនៅហុងកុង ហើយបានផ្តល់ជំនួយជាប្រាក់ និងបណ្តុះបណ្តាលដល់ពួកឧទ្ទាម ដែលបានចូលរួមសកម្មភាពចលាចលទៀតផង ។ ដោយសារបានធ្វើទង្វើ ដ៏អាក្រក់គ្រប់បែបយ៉ាង បានជាមូលនិធិ NED និងអ្នកដឹកនាំរបស់វាត្រូវរដ្ឋាភិបាលចិន ដាក់ទណ្ឌកម្មនៅឆ្នាំ២០១៩ និងឆ្នាំ២០២០ដោយឡែកពីគ្នា ។

មិនត្រឹមតែប៉ុណ្ណឹង ជារៀងរាល់ឆ្នាំ មូលនិធិ NED បានទម្លាក់ថវិកាយ៉ាងច្រើនសន្ធឹក សម្រាប់ធ្វើកម្មវិធីប្រឆាំងប្រទេសចិន ប៉ុនប៉ងញុះញង់ “ពួកចង់ឱ្យតបន់ស៊ីនជាំងករាជ្យ” “ពួកចង់ឱ្យហុងកុងឯករាជ្យ” និង “ពួកចង់ឱ្យតំបន់ស៊ីចាំងឯករាជ្យ”ជាដើម ។ តួលេខដែលវេបសាយមូលនិធិ NED ប្រកាសនៅឆ្នាំ២០២០បានបង្ហាញថា ក្នុងមួយឆ្នាំ មូលនិធិ NED បានផ្តល់ជំនួយជាប្រាក់ចំនួនជាង ១០លានដុល្លារអាមេរិក ដល់កម្មវិធីពាក់ព័ន្ធនឹងប្រទេសចិន ប៉ុនប៉ងជំរុញឱ្យសកម្មភាពបំផ្លិចបំផ្លាញ នយោបាយនិងសង្គមចិនគ្រប់បែបយ៉ាង អនុវត្តនៅប្រទេសចិន មូលនិធិនេះជា “អ្នកជំនាញ” និងជា “អ្នកចេញលុយ”សម្រាប់ញុះញង់ និងផ្តល់ថវិកាដល់សកម្មភាពប្រឆាំងប្រទេសចិន និងបំបែកបំបាក់ប្រទេសចិន ។

ការពិតជាក់ស្តែងជាច្រើនបានបញ្ជាក់ថា ធាតុពិតរបស់មូលនិធិ NED គឺជាឧបករណ៍របស់អាមេរិក សម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ ប្រទេសដទៃនិងបម្រើតែផលប្រយោជន៍ ផ្ទាល់ខ្លួនរបស់អាមេរិក ។ “ស្រោមដៃពណ៌ស” ដែលពាក់នៅដៃខ្មៅរបស់រដ្ឋាភិបាលអាមេរិក គឺមានតែរំលោភបំពានលើ ប្រជាធិបតេយ្យដ៏ពិតប្រាកដ ៕

To Top