រីយ៉ូ៖ កាសែតផ្លូវការ Gazette បានរាយការណ៍ថា ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានជំនួសតំណែងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល Bento Albuquerque កាលពីថ្ងៃពុធ បន្ទាប់ពីមានការខ្វែងគំនិតគ្នា ជាបន្តបន្ទាប់ទាក់ទងនឹងគោលនយោបាយ តម្លៃប្រេងឥន្ធនៈ។
សេដ្ឋវិទូ Adolfo Sachsida ដែលជាប្រធានទីប្រឹក្សាពិសេស សម្រាប់កិច្ចការយុទ្ធសាស្ត្រនៃក្រសួងសេដ្ឋកិច្ច ត្រូវបានតែងតាំងជារដ្ឋមន្ត្រីថ្មី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Albuquerque មានភាពខុសគ្នាជាមួយលោក Bolsonaro អំពីការអះអាងរបស់រដ្ឋាភិបាល ដែលថាក្រុមហ៊ុនប្រេងរបស់រដ្ឋ Petrobras គួរតែមានការកើនឡើងនៃតម្លៃសាំង ប្រេងម៉ាស៊ូត និងឧស្ម័នគ្រួសារ។
កាលពីសប្តាហ៍មុន ក្រុមហ៊ុនដែលបានជួញដូរ ជាសាធារណៈបានបង្ហាញ ប្រាក់ចំណេញក្នុងត្រីមាសទី១ នៃឆ្នាំ ៣៨ដងខ្ពស់ជាងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២១ បន្ទាប់មកនៅសប្តាហ៍នេះដោយ ការប្រកាសអំពីការកើនឡើង ៨,៩ភាគរយនៃតម្លៃប្រេងម៉ាស៊ូត។

ការចំណាយខ្ពស់នៃប្រេងសាំង ប្រេងម៉ាស៊ូត និងឧស្ម័នប្រើប្រាស់ក្នុងផ្ទះ បានដាក់សម្ពាធលើតម្លៃ ផលិតផលផ្សេងទៀត ដោយបង្កើតការមិនពេញចិត្តចំពោះរដ្ឋាភិបាល និងលោក Bolsonaro ដែលកំពុងស្វែងរកអាណត្តិប្រធានាធិបតីទីពីរ នៅក្នុងការបោះឆ្នោតខែតុលា របស់ប្រទេសនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
