ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចោទថា ការលួចទ្រព្យសម្បត្តិ របស់បរទេស កំពុងក្លាយជាទម្លាប់ សម្រាប់លោកខាងលិច

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃអង្គារថា ការរឹបអូសយកទុនបំរុងរូបិយប័ណ្ណ បរទេសរបស់រុស្ស៊ី នឹងមិនខុសអ្វីពី “ចោរកម្ម” នោះទេ។ លោកថា គំនិតបែបនេះត្រូវបាន អណ្តែតដោយអ្នកការទូត កំពូលរបស់ EU លោក Josep Borrell កាលពីពេលថ្មីៗនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន អំឡុងពេលបំពេញទស្សនកិច្ច នៅប្រទេសអាល់ហ្សេរី ថា “វាហាក់ដូចជាយុត្តិធម៌ ក្នុងការនិយាយថា នេះគឺជាការលួចដែលពួកគេ [ប្រទេសលោកខាងលិច] មិនបានព្យាយាមលាក់បាំង” ។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ FT លោក Borrell អ្នកការទូតកំពូលរបស់ EU បានស្នើរឹបអូសយកទុនបំរុង របស់រុស្ស៊ីដែលត្រូវបានបង្កក ហើយប្រើប្រាស់ទុន ទាំងនោះដើម្បីរ៉ាប់រងការចំណាយ លើការកសាងអ៊ុយក្រែន ឡើងវិញ នៅពេលដែលជម្លោះបានបញ្ចប់។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov សកម្មភាពបែបនេះ “ក្លាយជាទម្លាប់មួយសម្រាប់លោកខាងលិច” ដោយចង្អុលទៅការពិតដែលថា សហរដ្ឋអាមេរិកបានបង្កកមូលនិធិ “ជាកម្មសិទ្ធិរបស់ប្រទេសអាហ្វហ្គានីស្ថាន ធនាគារកណ្តាលអាហ្វហ្គានីស្ថាន”។ លោក Lavrov បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនមាន គម្រោងចំណាយលើ តម្រូវការរបស់ប្រជាជនអាហ្វហ្គានីស្ថាន “ដែលបានទទួលរងនូវផលវិបាក នៃវត្តមាន របស់អង្គការណាតូរយៈពេល 20 ឆ្នាំ” នៅលើដីរបស់ពួកគេនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top