ថ្ងៃទី១៤ ខែឧសភា ផ្លូវល្បឿន Nairobi នៅកេនយ៉ា បានចាប់ផ្តើមដំណើរការសាកល្បង ដែលជាផ្លូវល្បឿនលឿនខ្សែរដំបូង នៅអាហ្វ្រិកខាងត្បូងដែលសហគ្រាសចិន ម៉ៅការសាងសង់។ វាមានប្រវែង ២៧,១គីឡូម៉ែត្រ បានតភ្ជាប់ព្រលានយន្តហោះ JomoKenyatta សង្កាត់ធុរកិច្ចកណ្តាលនៃក្រុង Nairobi និងតំបន់ទីស្តីការប្រធានាធិបតីជាដើម ល្បឿនរចនាគឺ ៨០គីឡូម៉ែត្រ/ម៉ោង។

លោក JamesMacharia រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះស្នាក់នៅ ការអភិវឌ្ឍទីក្រុង និងវិស្វកម្មសាធារណៈកេនយ៉ា បានថ្លែងនៅក្នុងពិធីចាប់ដំណើរការ សាកល្បងនៃផ្លូវល្បឿនលឿនថា នេះជាកម្មវិធីជាលក្ខណៈប្រវត្តិសាស្ត្រមួយ កេនយ៉ានិងប្រទេសចិន បន្តរក្សាកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរផ្នែកហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ផ្លូវល្បឿនលឿន Nairobi ត្រូវបានដាក់ឱ្យប្រើប្រាស់ អាចបន្ធូបន្ថយការស្ទះចរាចរណ៍ ក្នុងទីក្រុង Nairobi យ៉ាងលេខធ្លោ កម្លាំងរស់រវើកនៃការអភិវឌ្ឍទីក្រុង អាចលើកស្ទុយដោយកម្រិតខ្ពស់ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច របស់កេនយ៉ា ៕

