ព័ត៌មានអន្តរជាតិ

ស្លាប់ ៥នាក់ ក្នុងបាតុកម្មដែលកើតឡើង ដោយសារតម្លៃអាហារ ឡើងថ្លៃខ្ពស់ពេកនៅអ៊ីរ៉ង់

បរទេស៖ យោងតាមការចេញផ្សាយដោយ rt.com កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា មនុស្ស៥នាក់បានបាត់បង់ជីវិត នៅក្នុងការតវ៉ាប្រឆាំងមួយដោយក្រុម បាតុករដែលនាំគ្នា ប្រមូលផ្តុំគ្នាសុំឲ្យមានការគិតគូរ ចំពោះការកើនឡើងនៃតម្លៃអាហារ យ៉ាងខ្លាំងនៅក្នុងប្រទេស។

បាតុកម្មតវ៉ាកើតឡើងនៅក្រោយ ការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយការនាំចូល ចំណីអាហារពីក្រៅប្រទេសដែលជាផ្នែក មួយក្នុងការបង្កើនសេដ្ឋកិច្ចឡើងវិញ នៅចំពោះមុខទណ្ឌកម្មសេដ្ឋកិច្ច ជាបន្តបន្ទាប់និងក៏ដូចជាបញ្ហា នៃអតិផរណាផងដោយរដ្ឋាភិបាលតេហរ៉ង់ កាលពីដើមសប្តាហ៍កន្លងមក។

ទោះបីជាយ៉ាងណាក្តីការ កាត់បន្ថយការនាំចូលនេះបែរ ជាបានធ្វើឲ្យតម្លៃអាហារនៅក្នុងស្រុក ហក់ឡើងយ៉ាងខ្លាំងដល់ទៅ ៣០០ភាគរយ ស្ទើររៀងរាល់ថ្ងៃដែលក្នុងនោះ ភាគច្រើនមានដូចជាប្រេងឆាសាច់មាន់ ពងមាន់ និងទឹកដោះគោជាដើម ។

រដ្ឋាភិបាលធ្លាប់បានសន្យាថា នឹងការពារពលរដ្ឋដែលមានចំណូលទាប ពីវិបត្តិមួយនេះតាមរយៈការផ្តល់ លុយសុទ្ធជារៀងរាល់ខែប៉ុន្តែស្ថានភាព ហាក់ដូចជាមិនបានធ្វើឲ្យ ការចំណាយរបស់ពលរដ្ឋ មានភាពធូរស្រាលនោះឡើយ ដោយមនុស្សជាច្រើនត្រូវតម្រង់ ជួរទិញទំនិញស្ទើរគ្រប់ទីកន្លែង ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top