ព័ត៌មានអន្តរជាតិ

ស្លាប់ និងរបួសច្រើននាក់ ក្នុងហេតុការណ៍បាញ់ប្រហារ នៅវិហារមួយកន្លែងក្នុងរដ្ឋ California

បរទេស៖ យោងតាមក្រុមមន្ត្រីប៉ូលីសរបស់តំបន់ Orange County កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ម្នាក់បានបាត់បង់ជីវិត និង៦នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារ នៅវិហារមួយកន្លែងក្នុងតំបន់ Laguna Woods។

មនុស្សម្នាក់បានស្លាប់ នៅនឹងកន្លែងខណៈដែល ៥នាក់ទៀតបានទទួលរងរបួសធ្ងន់ធ្ងរ ហើយម្នាក់រងរបួសស្រាល និងត្រូវបានបញ្ចូនទៅកាន់ មន្ទីរពេទ្យរួចរាល់ហើយបន្ទាប់ពី ហេតុការណ៍នេះបានកើតឡើង។

មន្ត្រីប៉ូលីសបានអះអាងដែរថា៖ ពួកយើងបានចាប់ខ្លួនមនុស្សម្នាក់ ព្រមជាមួយនឹងអាវុធផងហើយសន្យាថា នឹងផ្តល់ព័ត៌មានលំអិតយ៉ាងឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន។

គួរឲ្យដឹងដែរថា ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងខុសគ្នាតែមួយថ្ងៃប៉ុណ្ណោះ ក្រោយការបាញ់ប្រហារទ្រង់ទ្រាយមួយនៅរដ្ឋ New York ដែលបានបណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់ និងរបួស៣នាក់បន្ទាប់ពីខ្មាន់កាំភ្លើងវ័យទើប ១៨ឆ្នាំ្ន បានបើកបាញ់រះទៅលើមនុស្ស នៅឯផ្សារទំនើបមួយក្នុងតំបន់ Buffalo៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top