ព័ត៌មានអន្តរជាតិ

អាមេរិក ត្រៀមខ្លួន រួចរាល់ក្នុងការផ្គត់ផ្គង់អាវុធ ឲ្យបណ្តាសមាជិកថ្មីរបស់ណាតូ

បរទេស៖ យោងតាមការបញ្ជាក់អះអាងដោយអ្នកនាំពាក្យ របស់មន្ទីរប៉ង់តាហ្គោនលោក John Kirby កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បានឲ្យដឹងថាសហរដ្ឋអាមេរិកគឺបានត្រៀមខ្លួនរួចរាល់ ហើយក្នុងករណីចាំបាច់
ដើម្បីផ្គត់ផ្គង់សព្វាវុធនិងយោធាទៅឲ្យប្រទេសហ្វាំងឡង់ និងស៊ុយអែត ខណៈដែលប្រទេសទាំងពីរនេះកំពុង រងចាំការសម្រេចចិត្តរបស់ណាតូ ដើម្បីចូលជាសមាជិកតាមផែនការកន្លងមក។

កាលពីថ្ងៃអាទិត្យដដែលនេះហ្វាំងឡង់ និងស៊ុយអែត បានប្រកាសជាផ្លូវការអំពីបំណងចង់ចូលចូលរួម ជាសមាជិក អង្គការណាតូទោះបីជាមានការព្រមានសាជា ថ្មីម្តងហើយម្តងទៀតថាពីសំណាក់រុស្សីក្តី។

រដ្ឋាភិបាលទីក្រុងមូស្គូ បានសម្រេចថាការចូលរួមរបស់ប្រទេស ទាំងពីរជាមួយនឹងណាតូគឺ ជាការពង្រីកវត្តមាន របស់ណាតូហើយវាគឺជាអ្វីដែល មានការគម្រាមកំហែងយ៉ាងខ្លាំងចំពោះសន្តិសុខជាតិរបស់ខ្លួនដូចនេះ នឹងចាត់វិធានការសមស្របបំផុត តាមដែលអាចធ្វើទៅបាន។

អ្នកនាំពាក្យរបស់យោធាអាមេរិករូបនេះ ក៏បានបញ្ជាក់ដែរថា៖ ការព្រមានរបស់រុស្សីគឺពិតជាគួរឲ្យព្រួយបារម្ភ ពិតមែនប៉ុន្តែអ្វីៗមិនមែនស្រេច តែទៅលើប្រទេសរុស្សីនោះឡើយគឺវាអាស្រ័យ ទៅលើពលរដ្ឋរបស់ហ្វាំងឡង់ និងស៊ុយអែត ថាតើពួកគេចង់ឲ្យប្រទេសរបស់ពួកគេ ចូលរួមជាមួយនឹងណាតូឬយ៉ាងណាប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top