ព័ត៌មានអន្តរជាតិ

អង់គ្លេស ត្រៀមខ្លួន ដើម្បីធ្វើសកម្មភាព ប្រសិនបើអឺរ៉ុប បដិសេធមិនព្រមសម្រប សម្រួលលើពិធីសារ NI

ឡុងដ៌ ៖ នាយករដ្ឋមន្រ្តី អង់គ្លេសលោក Boris Johnson បានឲ្យដឹងថា ប្រសិនបើកិច្ចព្រមព្រៀង មិនអាចសម្រេច បានជាមួយអឺរ៉ុប ជុំវិញពិធីសារ NI នោះចក្រភពអង់គ្លេស នឹងមាន ‘ភាពចាំបាច់ ដើម្បីធ្វើសកម្មភាព ។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានលើកឡើងថា ចក្រភពអង់គ្លេស នឹងត្រូវចាត់វិធានការ ប្រសិនបើការសម្របសម្រួល មិនអាចទាក់ទងជាមួយអឺរ៉ុប ទាក់ទងនឹងវិបត្តិកាន់តែធ្ងន់ធ្ងរ លើពិធីសារអៀរឡង់ខាងជើង។

លោកបានបន្ដថា រដ្ឋាភិបាលចក្រភពអង់គ្លេស បើកចំហចំពោះ “ការសន្ទនាពិតប្រាកដ” ជាមួយទីក្រុងព្រុចសែល មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Belfast នៅថ្ងៃចន្ទនេះ សម្រាប់កិច្ចពិភាក្សា បន្ទាន់ជាមួយភាគីនានា នៅអៀរឡង់ខាងជើង។

លោកបានបន្ថែមថា ប្រសិនបើកិច្ច ព្រមព្រៀង មួយមិនអាច សម្រេចបានជាមួយអឺរ៉ុបនោះ រដ្ឋាភិបាល នឹងដាក់ ចេញនូវ “ជំហានបន្ទាប់” របស់ ខ្លួន ក្នុង សេចក្តីថ្លែង ការណ៍ទៅកាន់សភា “នៅប៉ុន្មានថ្ងៃខាងមុខ”។

មានរបាយការណ៍ថា រដ្ឋមន្ត្រីអង់គ្លេស អាចរៀបចំច្បាប់គ្រា អាសន្ននៅដើមសប្តាហ៍នេះ ដើម្បីបដិសេធពិធីសារដែលទាមទារការត្រួតពិនិត្យគយលើទំនិញ ដែលផ្លាស់ប្តូរពីចក្រភពអង់គ្លេស ទៅអៀរឡង់ខាងជើង។

មេដឹកនាំសហភាពអឺរ៉ុប បានឲ្យដឹងថា ទង្វើបែបនេះនឹងបំពានលើកាតព្វកិច្ច សន្ធិសញ្ញាអន្តរជាតិ របស់ចក្រភពអង់គ្លេស ក្រោមកិច្ចព្រមព្រៀងដកប្រាក់ ដែលបានចុះហត្ថលេខាដោយលោក Johnson ហើយនឹងនាំឱ្យមានវិធាន ការសងសឹក ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top