ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ភ័យខ្លាចតែពិភពលោក នឹងមិនមានភាពវឹកវរ ចិត្តគំនិតរបស់អាមេរិក អាក្រក់ក្រៃលែង

ក្នុងនាម ជាប្រទេស មហាអំណាចតែមួយគត់ នៅលើពិភពលោក ប្រទេសអាមេរិក មានមុខមាត់ច្រើន បែបយ៉ាងខុសៗគ្នា ៖ បើលោភលន់ អាមេរិក មិនអើពើ នឹងជីវិតរបស់ប្រជាជនសាមញ្ញ រហូតដល់បំភ្លេចកាតព្វកិច្ចអន្តរជាតិ និងទំនួលខុសត្រូវ របស់ប្រទេសមហាអំណាច ។ បើចិត្តទូលាយ អាមេរិកអាចបោះលុយជាច្រើន ដើម្បីបំផុសសង្គ្រាម ។

ថ្ងៃទី១០ខែឧសភតាមម៉ោងក្នុងតំបន់ សភាតំណាងរាស្រ្តអាមេរិក បានអនុម័តគម្រោងមួយច្បាប់ ដែលផ្តល់ជំនួយដល់អ៊ុយក្រែន ប្រហែល ៤០ ពាន់លានដុល្លារអាមេរិក ក្នុងនោះជំនួយខាងយោធាជិត ២៥ពាន់លានដុល្លារ អាមេរិក ។ ប៉ុន្តែ ក្នុងវិស័យ បញ្ហាជំនួយខាងការអភិវឌ្ឍ របស់ប្រទេស នៃទ្វីអាមេរិកកណ្តាល ការចរចារអស់រយៈពេល ៤ឆ្នាំ ក៏មិនអាចធ្វើឱ្យអាមេរិកបរិច្ចាគមួយ កាក់មួយសេនដល់ប្រទេស ពាក់ព័ន្ធទាល់តែសោះ ។
ក្នុងនាមជាប្រទេស សមាជិក បង់ថ្លៃច្រើនបំផុត របស់អង្គការសហប្រជាជាតិ រហូតដល់ ពេលបច្ចុប្បន្ន អាមេរិកបានជំពាក់ថ្លៃ សមាជិកជាង ១ពាន់លានដុល្លារ អាមេរិក សូម្បីតែតម្លៃរាយ នៃជំនួយដល់អ៊ុយក្រែន ក៏មិនដល់ដែរ តែរយៈពេលបង់ថ្លៃ សមាជិកនៅមិនទាន់ដឹងទេ ។

ក្នុងស្រុក អាមេរិក នៅខែមីនាឆ្នាំនេះ ប្រធានាធិបតីអាមេរិកបានផ្តល់គម្រោងថវិកាឆ្នាំ២០២៣ ដល់រដ្ឋសភា ការចំណាយយោធា មានដល់ ៨១៣៣០០លានដុល្លារ អាមេរិកដែលបាន បំបែកកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្ត្រ ។ នៅខែដដែល ដើម្បីធ្វើឱ្យគម្រោង ចំណាយលុយរបស់រដ្ឋាភិបាល មួយអាចទទួលការអនុម័ត បក្សប្រជាធិបតេយ្យបានលះបង់ចោល ចំណាយមួយសម្រាប់ទប់ទល់សភាពការណ៍ រីករាលដាលនៃជំងឺកូវីដ១៩ ដែលមាន១៥៦០០លានដុល្លារអាមេរិក បែរទៅបង្កើនចំណាយមួយសម្រាប់ជួយអ៊ុយក្រែនដែលមានទឹកប្រាក់១៣៦០០លានដុល្លារអាមេរិក ។ ពេលនោះ ករណីស្លាប់នៃសភាពការណ៍រីករាលដាល ជំងឺកូវីដ១៩ នៅអាមេរិកបានជិតមកដល់ ១លានករណីហើយ ។

លើសពីនេះទៀត អាមេរិកបានឈ្លានពានអាហ្វហ្កានីស្ថាន២០ឆ្នាំហើយ ឧស្សាហកម្មយោធារបស់អាមេរិកគឺជាអ្នកទទួលផលប្រយោជន៍ធំបំផុត ។ តែក្នុងនាមជាអ្នកបង្ករឿង របស់វិបត្តិអាហ្វហ្កានីស្ថាន អាមេរិក បានទៅបាត់ មិនគ្រាន់តែមិន ផ្ដល់សំណងវិញ ចំពោះមហន្តរាយយ៉ាងធ្ងន់ ដែលខ្លួនបានធ្វើដាក់លើប្រជាជន អាហ្វហ្កានីស្ថានប៉ុណ្ណោះទេ ថែមទាំងក៏ឆក់យកលុយសង្គ្រោះជីវិត រាប់រយលានដុល្លារអាមេរិក របស់ពួកគេទៀតផង។ នេះលើសពីភាពលោភលន់ទៅទៀត វាជាទង្វើចោរកម្មដ៏ព្រៃផ្សៃ ។ មុខមាត់ពិតរបស់ “ចោរអាមេរិក” បានចេញមកយ៉ាងច្បាស់ក្រឡែត។
ដូចបង្ករឿងនៅតំបន់ ពិភពលោកជាច្រើន បច្ចុប្បន្ននេះ អាមេរិកបានផ្តល់ជំនួយដល់អ៊ុយក្រែន ដោយឥតឈប់ឈរនោះ គោលដៅរបស់វា គឺជំរុញការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីសម្រេចបាននូវការប៉ុនប៉ង ជាច្រើនដែលយកឈ្នះ លើគូប្រជែង ខ្ទាស់សម្ព័ន្ធមិត្ត ធ្វើឱ្យឧស្សាហកម្មយោធា ចំណេញលុយបានច្រើននិងគាំពារអនុត្តរភាពទូទាំង ពិភពលោក ។

នេះមិនពិបាកយល់ទេថា ហេតុអ្វីបានជាអាមេរិក ចំណាយលុយច្រើនដល់អ៊ុយក្រែន តែមិនអើពើភាគីនានាដែលត្រូវការជំនួយពិតប្រាកដ ព្រោះថា ពិភពលោកមិនមានភាព ច្របូកច្របល់ អាមេរិកមិនសប្បាយទេ ។ ចំពោះអាមេរិក ប្រភពច្របូកច្របល់គឺជាប្រភពទ្រព្យ ការស្វែងរកផលប្រយោជន៍ ធំជាងអ្វីគ្រប់យ៉ាងទាំងអស់។

អាចមើល ឃើញថា ឱ្យតែអាមេរិកដែលជា ”ប្រភពច្របូកច្របល់ធំបំផុត នៃពិភពលោក”នេះមិនឈប់ មុខមាត់ជាច្រើនបែបយ៉ាង របស់គេនៅតែចេញ មកដោយឆ្លាស់គ្នា ហើយបង្កគ្រោះថ្នាក់និងបញ្ហាកាន់ តែច្រើនដល់ពិភពលោកទៀត ៕

To Top