បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ថា ប្រធានាធិបតីតួកគី បានក្រើនរំលឹកឡើងវិញ នូវការប្រឆាំងរបស់គាត់ ចំពោះប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលចូលរួមជាមួយអង្គការ NATO ដែលនេះបានធ្វើឡើង នៅប៉ុន្មានម៉ោង បន្ទាប់ពីពួកគេបានលើកឡើងថា ពួកគេនឹងស្វែងរកសមាជិកភាព ។

លោក Recep Tayyip Erdogan បានថ្លែងថា ប្រទេសទាំង២ មិនចាំបាច់បញ្ជូន គណៈប្រតិភូទៅបញ្ចុះបញ្ចូលតួកគី ដែលជាសមាជិកសំខាន់របស់ NATO ពីការដេញថ្លៃរបស់ពួកគេនោះទេ ។
គាត់ខឹងនឹងអ្វីដែលគាត់មើលឃើញថា ពួកគេមានឆន្ទៈ ក្នុងការធ្វើជាម្ចាស់ផ្ទះ ក្រុមសកម្មប្រយុទ្ធឃឺដ ។
នៅមុននេះ ប្រទេសស៊ុយអែត បានលើកឡើងថា អឺរ៉ុប កំពុងរស់នៅក្នុងការពិតថ្មីដ៏គ្រោះថ្នាក់ ដោយសំដៅទៅលើការឈ្លានពាន របស់រុស្ស៊ីមកលើអ៊ុយក្រែន ។
ជុំវិញករណីប្រទេសទាំង២នេះដែរ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ការផ្លាស់ប្តូររបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដើម្បីចូលរួមសម្ព័ន្ធភាពយោធា ដែលមានសមាជិក៣០ មិនបានគំរាមកំហែងទីក្រុងម៉ូស្គូ ដោយផ្ទាល់នោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាណាមួយ នឹងបង្កឱ្យមានការឆ្លើយតប ពីវិមានក្រឹមឡាំង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
