បរទេស៖ របាយការណ៍ដែលត្រូវបានបង្ហាញ ដោយមន្ទីរប៉ង់តាហ្គោនសហរដ្ឋអាមេរិក និងត្រូវបាន rt.com យកមកចេញផ្សាយ កាលពីថ្ងៃអង្គារម្សិលមិញបានបញ្ជាក់ថា ក្រោយកិច្ចការងារស៊ើបអង្កេតមួយ ដែលធ្វើឡើងនៅផ្ទៃក្នុងនោះរក ឃើញថាករណីវាយប្រហារ តាមអាកាសដោយយោធាអាមេរិក នៅស៊ីរីស្លាប់ពលរដ្ខស៊ីវិល ៦៤នាក់ កាលពីឆ្នាំ២០១៩ នោះគឺមិនមានការពាក់ព័ន្ធទាំងផ្លូវច្បាប់ របស់អាមេរិកឬផ្លូវច្បាប់សង្គ្រាមឡើយ។
មន្ត្រីអាមេរិកមួយចំនួនយល់ឃើញថា វាគ្រាន់តែជាហេតុការណ៍កើតឡើង ដោយឧប្បត្តិហេតុហើយមន្ទីរប៉ង់តាហ្គោន នៅតែរក្សាជំហថាវាគឺជាភាពចាំបាច់ ក្នុងការវាយប្រហារសំដៅក្រុមភេវរកម្ម ISIS នៅក្នុងទឹកដីនៃប្រទេសស៊ីរី។
រំលឹកដែរថាកាលពីខែវិច្ឆិកាកន្លងមកកាសែត New York Times បានរាយការណ៍ថា កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ យន្តហោះចម្បាំងអាមេរិក F-15E បានបើកការទំលាក់គ្រាប់បែកមួយគ្រាប់ ទៅលើក្រុមហ្វូងស្ត្រីនិងកុមារ ដែលស្ថិតនៅក្បែរទៅនឹងទីក្រុង Baghuz និងព្រមទាំងបន្តបន្ទាប់ទំលាក់គ្រាប់បែក ជាច្រើនបន្ថែមទៀតសម្លាប់អ្នក ដែលនៅរស់រាន។
ទោះបីជាយ៉ាងណាក្តីមេបញ្ជាការអាមេរិក បានសារភាពថា ការវាយប្រហារតាមអាកាសនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨០នាក់ ដែលក្នុងនោះ ១៦នាក់ជឿជាក់ថា ជាក្រុមភេវរកម្មហើយប្រមាណជា ៤នាក់ ជាពលរដ្ឋស៊ីវិលប៉ុណ្ណោះខណៈដែល ៦០នាក់ទៀត អាមេរិកមិនច្បាស់ទេថា ជាពលរដ្ឋស៊ិវិលជាក្រុមភេវរកម្ម ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
