ព័ត៌មានអន្តរជាតិ

រុស្ស៊ី សន្យាកសាងផ្លូវ ស្ពាន និងអគារឡើងវិញ នៅតំបន់ Kherson របស់អ៊ុយក្រែន ដែលខ្លួនបានចូលកាន់កាប់

បរទេស៖ មន្ត្រីរុស្ស៊ីកំពូលមួយរូបបានសន្យាថា នឹងធ្វើឱ្យតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែនដែលកាន់កាប់ឡើងវិញ ជាមួយនឹងកសាងឡើងវិញនូវផ្លូវថ្នល់ ស្ពាន និងអគារ ដែលត្រូវបានបំផ្លាញ ដោយសារតែការលុកលុយ តាមបញ្ជារបស់វិមានក្រឹមឡាំង មកលើប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការទៅទស្សនាតំបន់ដែលកាន់កាប់ ដោយរុស្ស៊ីកាលពីថ្ងៃអង្គារ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Marat Khusnullin បានប្រាប់ទូរទស្សន៍ Crimea 24 ដែលគាំទ្រវិមានក្រឹមឡាំងថា ប្រាក់ត្រូវបានបែងចែក ទៅឱ្យគម្រោងរួចហើយ។

កងទ័ពរុស្ស៊ីបានគ្រប់គ្រងលើតំបន់ Kherson នៅដើមខែមីនា មិនយូរប៉ុន្មានបន្ទាប់ពី ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឱ្យវាយប្រហារលើអ៊ុយក្រែន ។

ការប្រមូលផ្តុំអ្នកដែលគាំទ្រអ៊ុយក្រែន ជាច្រើននៅទីក្រុង Kherson ត្រូវបានបំបែកដោយកម្លាំងសន្តិសុខរុស្ស៊ី ហើយមានរបាយការណ៍អំពីការចាប់ពង្រត់ ការចាប់ជំរិត និងការសម្លាប់អ្នកស្រុកដែល ប្រឆាំងនឹងការកាន់កាប់នេះផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top