ព័ត៌មានអន្តរជាតិ

ជំងឺឆ្លងដ៏កម្រ កំពុងរីករាលដាល នៅអឺរ៉ុប

បរទេស៖ អជ្ញាធរនៃប្រទេសអេស្បាញ កាលពីថ្ងៃម្សិលមិញ បានប្រកាសអាសន្ន ចំពោះការរីករាលដាល នៃជំងឺរាតត្បាតដ៏កម្រ គឺជាជំងឺស្វាយ នៅក្នុងទីក្រុងម៉ាឌ្រីដ ខណៈដែលក្នុងប្រទេសអង់គ្លេស និងប៉ទុយហ្គាល់ ក៏មានរាយការណ៍ករណីនេះដូចគ្នាផងដែរ។

ក្រសួងសុខាភិបាល នៃប្រទេសអេស្បាញ បានបញ្ជូនសញ្ញាប្រកាសអាសន្ននេះបន្ត ទៅអជ្ញាធរជាតិសុខាភិបាល កាលពីថ្ងៃអង្គារបន្ទាប់ពីករណីឆ្លងសរុប នៅក្នុងទីក្រុងម៉ាឌ្រីដ មានចំនួនដល់ទៅ៨ករណីមកហើយ ដោយករណីនេះ ក៏ត្រូវបានបញ្ជូនទៅកាន់ មជ្ឈមណ្ឌលស្រាវជ្រាវជាតិ ដើម្បីត្រួតពិនិត្យហើយផងដែរ។

អ្នកនាំពាក្យរបស់មន្ទីរសុខាភិបាល នៃប្រទេសអេស្បាញ បានបញ្ជាក់ថា៖ ជាទូទៅជំងឺស្វាយ ក៏អាចឆ្លងតាមរយៈ ខ្យល់ដកដង្ហើមបានផងដែរ ប៉ុន្តែសម្រាប់ករណីទាំង៨នេះ គេជឿជាក់ថា វាបានឆ្លងតាមរយៈសារធាតុរាវប៉ុណ្ណោះ ពីព្រោះថាពួកគេសុទ្ធតែជាមនុស្សប្រុស ដែលជាភេទទី៣។ មកដល់បច្ចុប្បន្ន ពួកគេមានអាក្ការៈជាធម្មតា ប៉ុន្តែត្រូវការដាច់ខាតការព្យាបាល នៅមន្ទីរពេទ្យ៕ ប្រែសម្រួល៖ស៊ុនលី

To Top