ព័ត៌មានអន្តរជាតិ

សមាជិកណាតូមួយទៀត ចង់រារាំងបេក្ខភាពថ្មី របស់ហ្វាំងឡង់ និងស៊ុយអែត

" "

បរទេស៖ ប្រធានាធិបតីនៃប្រទេសក្រូអាត លោក Zoran Milanovic បានប្រកាសអំពីផែនការរបស់លោក ទៅកាន់រដ្ឋទូតតំណាង នៅអង្គការណាតូ លោក Mario Nobilo ហើយថា ត្រូវរារាំងសមាជិកភាព របស់ហ្វាំងឡង់ និងស៊ុយអែត ដែលកំពុងស្នើសុំចូល ជាសមាជិកអង្គការណាតូនោះ។

រំលឹកដែរថាកាលពីថ្ងៃទី១៥ ខែឧសភាកន្លងមករដ្ឋាភិបាល ទីក្រុង Stockholm និងរដ្ឋាភិបាលទីក្រុង Helsinki បានប្រកាសជាប្រវត្តិសាស្ត្រ ដែលធ្លាប់តែជាប្រទេសអព្យាក្រិត ដើម្បីស្នើសុំអង្គការណាតូ ចូលជាសមាជិកថ្មី ប៉ុន្តែប្រទេសទាំងពីរ ទាមទារចាំបាច់មានការគាំទ្រ ពីបណ្តាសមាជិកគ្រប់ប្រទេសទាំងអស់ ជាមុនសិន។

" "

ជាលទ្ធផលប្រទេសតួកគី បានចេញមុខបដិសេធសំណើរនេះមុនគេ ដោយបានលើកឡើង នូវលក្ខខណ្ឌមួយចំនួនជាថ្នូរ នឹងការគាំទ្រ នេះដូចជាការដកទណ្ឌកម្ម ប្រឆាំងនឹងតួកគី ពាក់ព័ន្ធនឹងការបញ្ជាទិញប្រព័ន្ធការពារ S-400 និងក៏ដូចជាការអនុញ្ញាតិ ឲ្យតួកគីចូលរួម ក្នុងកម្មវិធីទិញយន្តហោះចម្បាំង អាមេរិក F-35ផង៕ ប្រែសម្រួល៖ស៊ុនលី

" "
To Top