បរទេស៖ យោងតាមការឯកសារដែលបានបែកធ្លាយ និងត្រូវបានយកមកចុះផ្សាយដោយ rt.com បានឲ្យដឹងថា អគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសប៉ូឡូញ បានធ្វើការបង្ហាញជាផ្លូវការតួលេខនៃចំនួនទ័ពអាមេរិក នៅ
ប្រទេសប៉ូឡូញ សរុបនាពេលបច្ចុប្បន្ននេះ ប្រមាណជា១២៦០០នាក់ គឺជាចំនួនដែលមិនធ្លាប់មាន ឡើយក្នុងប្រវត្តិសាស្ត្រ។

ការបង្ហើបប្រាប់នេះត្រូវបានធ្វើឡើងបន្ទាប់ពីអង្គការណាតូ កំពុងដំណើរការរៀបចំសមយុទ្ធយោធា ដ៏ធំមួយក្បែរ ទៅនឹងប្រទេសប៉ូឡញនិងតំបន់ប៉ាល់ តិកហើយប្រទេសទាំងនោះក៏កំពុងស្នើសុំអាមេរិក ក្នុងការបង្កើនចំនួន យោធា ទៀតពីអាមេរិកផងដែរ។
យោងតាមការចេញផ្សាយសារព័ត៌មានប៉ូឡូញ ក៏បានសរសេរដែរថា៖លោកអគ្គរដ្ឋទូតអាមេរិក Mark Brzeinski មានក្តីរីករាយចំពោះប៉ូឡូញ ដែលបានក្លាយជាម្ចាស់ផ្ទះនៃយោធាអាមេរិក ជាច្រើននៅក្នុងទឹកដីរបស់ខ្លួន។បច្ចុប្បន្ន វត្តមានរបស់យោធាអាមេរិកមានទៅដល់១២៦០០នាក់ ក្នុងប្រទេសប៉ូឡូញដែលនេះគឺជាចំនួន ច្រើនជាងចំនួនក្នុងប្រវត្តិសាស្ត្របំផុត។
ទោះបីជាយ៉ាងណាក្តីមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសប៉ូឡូញ នៅមិនទាន់មាននៅឡើយទេក្នុងពេលនេះ ដែលរដ្ឋាភិបាលទីក្រុង Warsaw កន្លងមកតែងតែបានធ្វើការស្នើសុំ និងបញ្ចុះបញ្ចូលវ៉ាស៊ិនតោន ឲ្យរៀបចំការងារ នេះសង្ឃឹមថានឹងអាចក្លាយជាការទប់ទល់ពីការគម្រាមកំហែងរបស់រុស្សីបាន៕
ប្រែសម្រួល៖ស៊ុនលី
