ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេស នៃប្រទេស BRICS

លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូក្នុ ងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃប្រទេសBRICS នៅថ្ងៃទី១៩ខែឧសភា ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោក Xi Jinpingបានលើកឡើងថា បច្ចុប្បន្ន ដោយសាររងផលប៉ះពាល់ នៃបម្រែបម្រួលនិម្មាបនកម្ម និងជំងឺរាតត្បាតសកល ដែលកម្រមានក្នុងមួយសតវត្សរ៍ ស្ថានភាពអន្តរជាតិ លេចចេញកត្តាអស្ថិរភាព ភាពមិនប្រាកដប្រជា និងអសន្តិសុខកាន់តែលេចធ្លោ ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែប្រធានបទក្នុងយុគសម័យ ស្តីពីសន្តិភាពនិងការអភិវឌ្ឍន៍ មិនដែលផ្លាស់ប្តូរនោះទេ ការស្វែងរកជីវភាពដ៏ល្អប្រសើររបស់ប្រជាជន នៃប្រទេសនានា មិនដែលផ្លាស់ប្តូរទេ កាតព្វកិច្ចប្រវត្តិសាស្រ្ត នៃការរួមសុខរួមទុក្ខនិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ របស់សហគមន៍អន្តរជាតិ ក៏មិនដែលផ្លាស់ប្តូរផងដែរ ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេស BRICS គួរតែបង្កើនទំនុកចិត្តផ្នែកនយោបាយ និងកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខ ធ្វើការប្រាស្រ័យ ទាក់ទង និង ការសម្របសម្រួលយ៉ាង ជិតស្និទ្ធស្តីពីបញ្ហាសំខាន់ៗក្នុងតំបន់និងអន្តរជាតិ ផ្តោតសំខាន់ទៅលើផល ប្រយោជន៍ជាស្នូល និងបញ្ហាយកចិត្ត ទុកដាក់ដ៏សំខាន់ របស់គ្នាទៅវិញទៅមក គោរពអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍ នៃការអភិវឌ្ឍ ប្រឆាំងនឹង អនុត្តរភាព និងនយោបាយអំណាច ទប់ទល់នឹងគំនិតសង្រ្គាមត្រជាក់ និងការប្រឈមមុខដាក់គ្នា ជាក្រុមដើម្បីរួមគ្នា កសាងសហគមន៍រួមវាសនា ផ្នែកសន្តិសុខ របស់មនុស្សជាតិ៕

To Top