រ៉ូម ៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi បានអំពាវនាវ កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់បទឈប់បាញ់ ជាបន្ទាន់ក្នុងប្រទេសអ៊ុយក្រែន ដើម្បីបើកការចរចា បញ្ចប់វិបត្តិនៅទីនោះ ។
ថ្លែងសុន្ទរកថា បើកការជជែកដេញ ដោលក្នុងព្រឹទ្ធសភា (សភាជាន់លើ នៃសភាទ្វេរបស់ប្រទេស) ជុំវិញតួនាទី របស់អ៊ីតាលី ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន លោក Draghi ដែលជាអ្នករិះគន់ ដោយឥតសំចៃមាត់ ចំពោះ “ប្រតិបត្តិការពិសេស” របស់រុស្ស៊ី នៅអ៊ុយក្រែន នៅតែអំពាវនាវឱ្យមានបទឈប់បាញ់។
លោក Draghi បានលើកឡើងថា “បទឈប់បាញ់ ត្រូវតែ សម្រេចឱ្យបានឆាប់ តាមដែលអាចធ្វើទៅបានយើងត្រូវនាំទីក្រុងម៉ូស្គូ ទៅតុចរចា” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោក Draghi មិនបានបញ្ជាក់ថា តើប្រទេស អ៊ីតាលី ចង់ផ្គត់ផ្គង់ សព្វាវុធ ដល់កងកម្លាំង ការពារអ៊ុយក្រែន ឬ យ៉ាងណា។ ទីក្រុងរ៉ូម បានអនុម័តក្រឹត្យចំនួនបីរួចហើយដែលអនុញ្ញាត ឱ្យដឹកជញ្ជូនអាវុធទៅអ៊ុយក្រែន ៕ប្រែសម្រួល ឈូក បូរ៉ា