ព័ត៌មានអន្តរជាតិ

អូទ្រីស បើកគណនេយ្យ លុយរូបល ជាមួយនឹងក្រុមហ៊ុន ហ្គាសរបស់រុស្សី

បរទេស ៖ ក្រុមហ៊ុនហ្គាស និងប្រេង របស់ប្រទេស អូទ្រីស OMV កាលពីថ្ងៃសុក្រម្សិលមិញ បានប្រកាសថា ខ្លួនបានបើកគណនេយ្យថ្មី ជាលុយរូបល ហើយជាមួយនឹងធនាគារ ប្រទេសរុស្សី Gazprombank ដើម្បីអាចធ្វើការទូទាត់ការ នាំចូលហ្គាស ពីប្រទេសរុស្សី ដោយលើកឡើងថា ដំណើរការនេះ មិនមានការពាក់ព័ន្ធ ឬល្មើសទៅនឹងទណ្ឌកម្ម របស់ប្លុកអឺរ៉ុប ដែលប្រឆាំង នឹងប្រទេស រុស្សីនោះឡើយ។

អូទ្រីសដែលជា អ្នកនាំចូលហ្គាស ដល់ទៅ៨០ភាគរយ នៃការប្រើប្រាស់ពីប្រទេស រុស្សី នោះបានបញ្ជាក់ដែរថា ពួកយើងបានអនុវត្តការទូទាត់លុយ ដែលមិនមានពាក់ព័ន្ធទៅ​​នឹងទណ្ឌកម្ម របស់អឺរ៉ុប ព្រមទាំងធានាឲ្យបាថា ការទូទាត់លុយ តាមពេលវេលាកំណត់។

រំលឹកដែរថា ចាប់តាំងតែពីទទួលរង ទណ្ឌកម្ម ក្នុងការជួញដូរ ជាលុយអឺរ៉ូ និងដុល្លារនា ពេលកន្លងមករដ្ឋាភិបាល ទីក្រុងមូស្គូ បានប្រកាសអំពី គោលការណ៍ថ្មី សម្រាប់បណ្តាប្រទេស ទាំងឡាយ ដែលមានបំណងចង់ទិញហ្គាស របស់ខ្លួន តាមរយៈការទូទាត់លុយ ជារូបិយវត្ថុរបស់រុស្សី Ruble ជាមួយនឹងប្រទេសដែលខ្លួនបានហៅថាជាប្រទេស មិនគួរឲ្យរាប់អានឬ Unfriendly ។

ជាលទ្ធផល ទោះបីជាប្រទេសទាំងឡាយ បានប្រកាសបន្តដាក់ទណ្ឌកម្ម លើរុស្សី ក្តីប៉ុន្តែមកដល់ពេលនេះ មានប្រទេសចំនួន២០មកហើយ នៅក្នុងតំបន់អឺរ៉ុប ដែលបាន ប្រកាសបើកគណនេយ្យ ដើម្បីធ្វើការទូទាត់លុយ រូបល ruble នេះជាមួយនឹង ក្រុមហ៊ុនហ្គាសរបស់រុស្សី ៕

ប្រែសម្រួល៖ស៊ុនលី

To Top