ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន៖ ពេលនេះ យើងមានទាហាន ៧០០ ០០០នាក់ កំពុងប្រយុទ្ធជាមួយរុស្ស៊ី

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអះអាងថា ទំហំនៃកម្លាំងយោធាអ៊ុយក្រែន ឥឡូវនេះមានទំហំធំជាងស្ទើរតែ៦ដង កាលពីដើមនៃជម្លោះរវាងទីក្រុងគៀវ និងទីក្រុងម៉ូស្គូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Zelensky ជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ 24 កាលពីថ្ងៃសុក្រថា “យើងត្រូវការកងទ័ពច្រើនជាង 250 000នាក់ ឬ 260 000នាក់ ប៉ុន្តែមានកងទ័ពត្រៀមប្រយុទ្ធ ប្រហែល 120 000នាក់” ប៉ុណ្ណោះនៅក្នុងអ៊ុយក្រែន មុនពេលចាប់ផ្តើមប្រតិបត្តិការយោធារុស្ស៊ី នៅចុងខែកុម្ភៈ ។

លោកប្រធានាធិបតីបានកត់សម្គាល់ថា លោកបានចេញបញ្ជានៅដើមឆ្នាំ 2022 ដើម្បីបង្កើនចំនួនទាហាន 100 000 នាក់ទៀត “មិនថាយើងមានប្រាក់ឬអត់នោះទេ” ។ ប៉ុន្តែលោកបានទទួលស្គាល់ថា សូម្បីតែចំនួនទាំងនោះ ក៏មិនគ្រប់គ្រាន់ដើម្បីបញ្ឈប់យោធារុស្ស៊ី នោះដែរ។

លោក Volodymyr Zelensky បន្ថែមថា “ថ្ងៃនេះ យើងមានទាហាន 700 000នាក់ ។ ឥឡូវនេះអ្នកឃើញលទ្ធផលនៃការងាររបស់ 700 000នាក់ ដែលកំពុងប្រយុទ្ធ៕ ប្រែសម្រួលៈ ណៃ តុលា

To Top