ថ្ងៃទី២២ខែឧសភា មហាសន្និបាតអង្គការ សុខភាពពិភពលោក លើកទី៧៥ បានបើកធ្វើនៅក្រុងហ្សឺណែវ នៃប្រទេសស្វ៊ីស នេះគឺជាកិច្ចប្រជុំទល់មុខ ជាលើកដំបូង របស់អង្គការសុខភាពពិភពលោក បន្ទាប់ពីបានផ្ទុះការរីករាលដាល នៃជំងឺកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំមក ។
ពេលថ្លែងសុន្ទរកថា ក្នុងពិធីបើកមហាសន្និបាត លោកតេដ្រូស អគ្គនាយកអង្គការ សុខភាពពិភពលោក បានគូសបញ្ជាក់ថា “ការរីករាលដាល នៃជំងឺកូវីដ១៩ នឹងមិនបញ្ចប់នៅតំបន់ណាមួយនោះទេ វៀរលែងតែវាបានបញ្ចប់ នៅគ្រប់ទីកន្លែងលើពិភពលោក” ។
លោកតេដ្រូសបានថ្លែងថា បណ្តាប្រទេសនានា គួរសម្រេចក្នុងពេលឆាប់ៗ នូវគោលដៅចាក់វ៉ាក់សាំង ឱយបាន៧០% ដែលកំណត់ដោយអង្គការ សុខភាពពិភពលោក ក្នុងពេលជាមួយគ្នានេះ ត្រូវផ្តល់អាទិភាព ដល់ការចាក់វ៉ាក់សាំង ជូនបុគ្គលិកសុខាភិបាល ទាំងអស់ មនុស្សមាន អាយុលើសពី៦០ឆ្នាំ និងក្រុមមនុស្ស ដែលមានហានិភ័យខ្ពស់ផ្សេងទៀត ៕ វិទ្យុមិត្តភាពកម្ពុជាចិន