ព័ត៌មានអន្តរជាតិ

បេឡារុស ចោទយោធា អ៊ុយក្រែនថា បានលុកលុយចូលព្រំដែនរបស់ខ្លួន

បរទេស៖ ប្រធានក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសបេឡារុស លោក Alexander Volfovich បានអះអាងកាល ពីថ្ងៃអាទិត្យថា ប្រទេសបេឡារុសបានសង្កេតឃើញសកម្មភាពកើនឡើងនៃយោធាអ៊ុយក្រែន នៅតាមព្រំដែនរួម របស់ប្រទេសខ្លួន។ យោងតាមមន្ត្រីបានឱ្យដឹងថា កងទ័ពអ៊ុយក្រែនបានប្រមូល ផ្តុំនៅទីតាំងជាច្រើននៅ តាមបណ្តោយព្រំដែន ជាមួយនឹងក្រុមអ្នកបំផ្លិចបំផ្លាញមួយចំនួនចូលទៅក្នុងទឹកដីនៃប្រទេសបេឡារុស្ស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Volfovich បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Belarus-1 ថា “ការងារវិស្វកម្មកំពុងដំណើរការនៅតាមព្រំដែនអ៊ុយក្រែន-បេឡារុស ការដាក់គ្រាប់មីន និងការបង្កើតរបាំងការពារ។ ក្រុម Saboteur និងឈ្លបយកការណ៍គឺកំពុងសកម្ម ហើយក៏ជ្រៀតចូលទឹកដីបេឡារុសផងដែរ” ។

មន្ត្រីរូបនេះបាននិយាយថា ក្រុងគៀវបានប្រមូលកងកម្លាំងយោធា យ៉ាងច្រើននៅទីតាំងមួយ ចំនួនតាម បណ្តោយព្រំដែន។ ទាហានអ៊ុយក្រែនប្រហែល 10 500 នាក់កំពុងឈរជើងនៅតំបន់ Rovno ភាគពាយ័ព្យ ដោយមាន 4 500 នាក់ទៀតប្រមូលផ្តុំនៅភាគខាងកើតក្បែរទីក្រុង Chernigov និងប្រហែល 5 500 នាក់បានប្រមូលផ្តុំនៅកណ្តាលអ៊ុយក្រែននៅខាងក្រៅទីក្រុងគៀវ នេះបើយោងតាមការប៉ាន់ស្មាន របស់បេឡារុស៕

ប្រែសម្រួលៈ ណៃ តុលា

To Top