ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងប្រលែងលេង ជាមួយភ្លើង ដោយកាន់សន្លឹកបៀតៃវ៉ាន់ ដើម្បីទប់ទល់ជាមួយចិន

ប៉េកាំង ៖ អ្នកនាំពាក្យការិយាល័យ កិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋ បានព្រមានកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក កំពុងលេងជាមួយភ្លើង ដោយប្រើ “សន្លឹកបៀតៃវ៉ាន់” ដើម្បីទប់ស្កាត់ប្រទេសចិន ហើយខ្លួនឯងនឹងឆេះ ។

អ្នកនាំពាក្យលោកស្រី Zhu Fenglian បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងការអត្ថាធិប្បាយ របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នាពេលថ្មីៗនេះ ទាក់ទងនឹងកោះតៃវ៉ាន់ ។

រំលឹកឡើងវិញថា គោលការណ៍ចិន តែមួយ គឺជាមូលដ្ឋានគ្រឹះនយោបាយចិន-អាមេរិក។ លោកស្រី Zhu បាន ជំរុញ ឱ្យ សហរដ្ឋអាមេរិក បញ្ឈប់ ការ កត់សម្គាល់ ឬ សកម្មភាព ណាមួយ ដែលបំពានលើ គោលការណ៍ និង សេចក្តីថ្លែងការណ៍រួម ចិន-អាមេរិក ទាំង៣។

គណៈកម្មាធិការទូទៅ និងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាព ពិភពលោកលើកទី៧៥ (WHA) បានសម្រេចចិត្តរៀងៗខ្លួន ដើម្បីបដិសេធសំណើ ដែលទាក់ទងនឹងតៃវ៉ាន់ ដែលដាក់ដោយប្រទេសមួយចំនួន។

លោកស្រី Zhu បានលើកឡើងថា នេះបង្ហាញថា គោលការណ៍ចិនតែមួយ គឺជាការឯកភាព ជាសកលរបស់សហគមន៍អន្តរជាតិ ហើយមិនអាចប្រឈម មុខបាននោះទេ ។

លោកស្រី Zhu បានព្រមានថា អាជ្ញាធរ នៃគណបក្សរីកចម្រើនប្រជាធិបតេយ្យ របស់តៃវ៉ាន់ ត្រូវតែបញ្ឈប់ជាបន្ទាន់រាល់ សកម្មភាពបំបែកខ្លួន និងការប៉ុនប៉ងរបស់ខ្លួន ដើម្បីស្វែងរក “ឯករាជ្យភាព របស់តៃវ៉ាន់” ដោយពឹងផ្អែកលើការគាំទ្រ របស់សហរដ្ឋអាមេរិក បើមិនដូច្នេះទេ វានឹងឈានដល់ទីបញ្ចប់ ដ៏អាក្រក់៕

To Top