ព័ត៌មានអន្តរជាតិ

ជប៉ុន និងអាមេរិក ពង្រឹងទំនាក់ទំនង សន្តិសុខសេដ្ឋកិច្ច ចំពេលមានការរំខាន ដល់ការផ្គត់ផ្គង់

តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បានព្រមព្រៀងគ្នា កាលពីថ្ងៃច័ន្ទ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ សន្តិសុខសេដ្ឋកិច្ចឱ្យស៊ីជម្រៅ ដើម្បីពង្រឹង ខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់ទំនិញសំខាន់ៗ ដូចជាបន្ទះសៀគ្វី សំខាន់ៗ ជាយុទ្ធសាស្ត្រចំពេលមានការ ខ្វះខាតជាសកល។

មេដឹកនាំទាំងពីរ នៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងតូក្យូ បានបញ្ជាក់ពីការពង្រឹង សមត្ថភាពផលិតកម្ម និងការធ្វើពិពិធកម្ម semiconductor ក៏ដូចជាកិច្ចសហការលើខ្សែសង្វាក់ផ្គត់ផ្គង់ថ្មកម្រិតខ្ពស់ និងភាពធន់ នៃសារធាតុរ៉ែសំខាន់ៗ។

លោក គីស៊ីដា បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាមួយ បន្ទាប់ពីកិច្ចប្រជុំដែលថា យោងតាមសេចក្តីថ្លែងការណ៍រួមមួយ រូបលោក និងលោក បៃដិន បានព្រមព្រៀងគ្នា ក្នុងការចាប់ផ្តើមការងាររួមគ្នាមួយថា “យើងអាចឈានដល់កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ សន្តិសុខសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍ នៃ semiconductors ឈានមុខគេ” និងស្វែងយល់ពីការអភិវឌ្ឍន៍បន្ទះឈីប កុំព្យូទ័រជំនាន់ក្រោយ។

ផ្ទាំងពាណិជ្ជកម្ម

លោក នាយករដ្ឋមន្ត្រីបានលើកឡើងថា “តាមរយៈកិច្ចសហប្រតិបត្តិការបែបនេះ ប្រទេសជប៉ុន រួមជាមួយនឹង សហរដ្ឋអាមេរិក នឹងចាត់វិធានការ ដើម្បីសម្រេចបាននូវសង្គម សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងរួមបញ្ចូលគ្នា”។

មន្រ្តីជប៉ុនបានឲ្យដឹងផងដែរថា ប្រទេសទាំងពីរមានបំណង កសាងរចនាសម្ព័ន្ធផលិតកម្ម នៅក្នុងប្រទេសរបស់ពួកគេ ខណៈដែលពួកគេចែករំលែក សមាសធាតុចាំបាច់ ខណៈដែលពួកគេទទួលស្គាល់ ពីសារៈសំខាន់នៃការកាត់បន្ថយការពឹងផ្អែក លើប្រទេសខាងក្រៅ សម្រាប់គ្រឿងអេឡិចត្រូនិក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top