តូក្យូ ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃច័ន្ទ បានចាប់ផ្តើមនូវអ្វី ដែលគេហៅថា ក្របខ័ណ្ឌសេដ្ឋកិច្ច ឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលប្រទេសមួយចំនួន រួមទាំងប្រទេសជប៉ុន បានចូលរួម ខណៈដែលគំនិតផ្តួចផ្តើម សេដ្ឋកិច្ចថ្មីបានបង្កើនការព្រួយ បារម្ភនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក។
សេចក្តីថ្លែងការណ៍រួមមួយ របស់ប្រទេសសមាជិក នៃសហរដ្ឋអាមេរិក អូស្ត្រាលី ព្រុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែលហ្សេឡង់ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ថៃនិង វៀតណាម បានឲ្យដឹងថា “ដើម្បីរៀបចំសេដ្ឋកិច្ចរបស់យើង សម្រាប់ពេលអនាគត យើងកំពុងចាប់ផ្តើមដំណើរការ ដើម្បីបង្កើតក្របខ័ណ្ឌ សេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក សម្រាប់វិបុលភាព” ។
IPEF ដឹកនាំដោយសហរដ្ឋអាមេរិក ដែលត្រូវបានគេជឿថា ជាផ្នែកមួយនៃ “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” របស់ខ្លួនត្រូវបានពិពណ៌នាថា កំពុងផ្តោតលើ “សសរស្តម្ភចំនួន៤ រួមមាន៖ ពាណិជ្ជកម្ម សង្វាក់ផ្គត់ផ្គង់ ថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធ និងពន្ធ និងការប្រឆាំងអំពើពុករលួយ”។
ចក្ខុវិស័យ IPEF របស់លោក បៃដិន ប្រសិនបើវាមកដល់ផ្លែផ្កា នឹង មិនកើតឡើងដោយគ្មានបញ្ហាធ្ងន់ធ្ងរទេ មួយផ្នែកដោយសារតែការប្តេជ្ញាចិត្ត មួយចំនួននៅក្នុងក្របខ័ណ្ឌ នឹងមិនជាប់ពាក់ព័ន្ធ។
ប្រភពជិតស្និទ្ធនឹងបញ្ហានេះ ក៏បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះ បណ្តាប្រទេសអាស៊ីមួយចំនួន និង អ្នកជំនាញពាណិជ្ជកម្ម បានផ្តល់ការឆ្លើយតប តាមកាលៈទេសៈ ចំពោះកម្មវិធីនេះ ខណៈដែលរដ្ឋបាលលោក បៃដិន បានបញ្ជាក់ យ៉ាងច្បាស់ថា IPEF នឹងមិនមែនជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីប្រពៃណី ដែលពាក់ព័ន្ធនឹងការប្តេជ្ញាចិត្ត ចំពោះការកាត់បន្ថយពន្ធគយនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
