បានបើកដំណើរការឡើងវិញហើយ ទោះបីជាមានការវាយប្រហារនៅតំបន់ភាគឦសានក៏ដោយ
KHARKIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ថា រថភ្លើងក្រោម ដីនៅទីក្រុង Kharkiv ដែលជាទីក្រុងធំលំដាប់ទី២របស់ប្រទេសអ៊ុយក្រែន ដែលបានបម្រើជាជម្រកស្តុកគ្រាប់បែក ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីចុងខែកុម្ភៈ ហើយបានដំណើរការឡើងវិញនៅថ្ងៃអង្គារនេះ ទោះបីជាមានការបាញ់ផ្លោងជា បន្តបន្ទាប់នៅក្នុងតំបន់ ភាគឦសានក៏ដោយ ។

អភិបាលក្រុង Igor Terekhov បានប្រាប់ដល់អ្នកសារព័ត៌មានថា “យើងបានចាប់ផ្តើមឡើងវិញនូវរថភ្លើងក្រោមដី Kharkiv និងស្ថានីយ៍ស្ទើរតែទាំងអស់នៅថ្ងៃនេះ” ។
លោកបានមានថ្លែងថា “យើងបានសម្រេចចិត្តបើកដំណើរការសេវាកម្មឡើងវិញ ពីព្រោះយើងត្រូវចាប់ផ្តើម សេដ្ឋកិច្ចឡើងវិញ” ។ លោកបានឲ្យដឹងទៀតថា ការជិះរថភ្លើងនឹងមិនគិតថ្លៃ សម្រាប់រយៈពេល២ សប្តាហ៍ខាងមុខ។
រថភ្លើងក្រោមដី Kharkiv ដែលមានស្ថានីយ៍ចំនួន៣០ បានផ្ដល់ជម្រកដល់ប្រជាជនរាប់ពាន់នាក់ ដែលកំពុងស្វែងរកការគេចពីការបាញ់ផ្លោងមិនរើសមុខនៅលើទីក្រុងដែលនៅជាប់ព្រំដែនរុស្ស៊ី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
