ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ថា លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើងនៅថ្ងៃអង្គារនេះថា រុស្ស៊ី មិនទាន់បានឃើញផែនការ សន្តិភាពអ៊ីតាលីសម្រាប់អ៊ុយក្រែននៅឡើយទេ ប៉ុន្តែសង្ឃឹមថា នឹងទទួលបានតាមរយៈបណ្តាញការទូត ។
រដ្ឋមន្ត្រីការបរទេសអ៊ីតាលី Luigi Di Maio បានផ្តល់ការគ្រោងទុកយ៉ាងទូលំទូលាយនៃ ផែនការកាល ពីសប្តាហ៍មុន ហើយបានលើកឡើងថា លោកបានពិភាក្សាវាជាមួយអគ្គលេខាធិការ អង្គការសហ ប្រជាជាតិលោក Antonio Guterres ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងញ៉ូវយ៉ក ។
លោក Peskov បានថ្លែងថា “យើងមិនទាន់បានឃើញវានៅឡើយទេ យើងសង្ឃឹមថា វានឹងត្រូវបានបញ្ជូន មកយើងតាមរយៈបណ្តាញការទូត ហើយយើងនឹងស្គាល់ខ្លួនថាយ៉ាងណាដែលលើកឡើងពីយើងអំពីបញ្ហា” ។
លោក Di Maio បានប្រាប់ដល់សន្និសីទសារព័ត៌មាននៅក្នុងប្រទេសអ៊ីតាលីកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ផែនការនេះនឹងមានការចូលរួមពីក្រុមអន្តរជាតិដូចជាអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងអង្គការ សម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប ដែលនឹងដើរតួជាអ្នកសម្របសម្រួល ក្នុងការរៀប ចំបទឈប់បាញ់ក្នុងស្រុកដំបូង ។
លោក Di Maio បានលើកឡើងថា ផែនការនេះក៏ត្រូវបានស្នើទៅមន្ត្រីជាន់ខ្ពស់ តំណាងក្រុមប្រទេសទាំង៧ផងដែរ ។
លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ត្រូវបានច្រានចោលចំពោះផែនការ និងការផ្តួចផ្តើមគំនិតផ្សេងទៀតដោយលោកខាងលិច ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា