Update: សហរដ្ឋអាមេរិក បានថ្កោលទោសកូរ៉េខាងជើង ចំពោះអ្វីដែលខ្លួនបាននិយាយថា ជាការបាញ់មីស៊ីលផ្លោង ហើយបានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាង ជំនួសវិញឱ្យជ្រើសរើសការសន្ទនា។
អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយកាលពីល្ងាចថ្ងៃអង្គារ ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន ថា “សហរដ្ឋអាមេរិក ថ្កោលទោសការបាញ់មីស៊ីលផ្លោង ជាច្រើនគ្រាប់របស់កូរ៉េខាងជើង” ។
លោកបាននិយាយថា “យើងអំពាវនាវឱ្យកូរ៉េខាងជើង ជៀសវាងពីការបង្កហេតុបន្ថែមទៀត និងចូលរួមក្នុងកិច្ចសន្ទនា ប្រកបដោយនិរន្តរភាព និងសំខាន់” ។
ប្រែសម្រួលដោយ៖ សយ សុភា

