ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន៖ យោធារុស្សី ដែលត្រូវកាត់ទោសមួយជីវិត អាចយកទៅធ្វើការដោះដូរបាន

បរទេស៖ ព្រះរាជអជ្ញានៃតុលាការកំពូលអ៊ុយក្រែនលោកស្រី Irina Venediktova កាលពីថ្ងៃអង្គារ ម្សិលមិញនេះបានប្រកាសមិនបដិសេធឡើយថាលទ្ធភាពនៃការដោះដូរ អ្នកទោសជនជាតិរុស្សី ដែលជាមេបញ្ជាការទ័ពរថក្រោះ Vadim Shishimarin និងជាទាហានរុស្សីដំបូងដែលត្រូវបានកាត់ ទោសករណីឧក្រិដ្ឋកម្មសង្គ្រាមដោយតុលាការទីក្រុងគៀវ។

កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមកនេះយោធាវ័យ២១ឆ្នាំរូបនេះ ត្រូវបានប្រកាសកាត់ទោសអស់មួយជីវិត ក្រោយត្រូវបានចោទប្រកាន់ថាបានបាញ់សម្លាប់ពលរដ្ឋអ៊ុយក្រែន វ័យចំណាស់ម្នាក់នៅក្នុងតំបន់ Sumy ។

លោកស្រី Venediktova បានសង្កត់ធ្ងន់ថា៖ទោះបីជាយ៉ាងណាក្តីការដោះ ដូរគ្នាណាមួយរវាងអ្នកទោស និងអ្នកទោសប្រាកដជាអាចធ្វើទៅរួចប្រសិន បើអ្នកនយោបាយនិងអ្នកកាទូត
សម្រេចព្រមព្រៀងគ្នានោះ។

គួរឲ្យដឹងដែរថាកាលពីថ្ងៃចន្ទ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូមានការព្រួយបារម្ភជាមួយនឹងការកាត់ក្តីរបស់ទាហានរូ បនេះណាស ជាពិសេស
ការខ្វះសមត្ថភាពក្នុងការការពារផលប្រយោជន៍របស់គាត់នៅក្នុងប្រទេសអ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top