បរទេស៖ ប្រធានទីភ្នាក់ងារស៊ើបការណ៍ពិសេសរបស់អ៊ុយក្រែនលោក Kirill Budanov នៃក្រសួងការពារជាតិប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារម្សិលមិញនេះបានអះអាងថាអ៊ុយក្រែន នឹងធ្វើការ
ធ្វើឲ្យមានបង្វែរជម្លោះឡើងវិញ ជាមួយនឹងរុស្សីតាមរយៈការវាយលុយចូល ឲ្យដល់ទៅក្នុងតំបន់ Crimea ឡើងវិញនៅចុងឆ្នាំនេះ។
លោក Budanov បានបន្តទៀតដែរថា៖ស្ថានភាពនៅក្នុងសមរភូមិនៅពេលនេះ នឹងអាចផ្លាស់ប្តូរ ទាំងស្រុងតាមអ្វីដែលអ៊ុយក្រែន ចង់បានវិញម្តងជាពិសេសនៅក្នុងខែសីហា នៅពេលដែលអាវុធជាច្រើន
ដែលត្រូវបានផ្កត់ផ្គង់ដោយលោកខាងលិចនោះ អាចធ្វើដំណើរមកដល់ប្រទេសអ៊ុយក្រែន តាមការគ្រោងទុក។
លោកបញ្ជាក់បន្ថែមថា៖ រុស្សីមានធនធានដើម្បីបើកប្រាក់ខែ ជូនកងកម្លាំងរបស់ខ្លួនត្រឹមតែរយៈពេល១២ខែ ប៉ុណ្ណោះសម្រាប់ការប្រតិបត្តិការយោធា ពេញលេញហើយបន្ទាប់ពីនោះជម្លោះរវាងទីក្រុងគៀវ និងទីក្រុងមូស្គូ
នឹងត្រូវបញ្ចប់ដោយអ៊ុយក្រែន នឹងអាចត្រឡប់យកដែនដីនិងតំបន់ ដែលកាន់កាប់ត្រឡប់មកវិញបាន ទាំងអស់ជាមិនខាន៕
គួរឲ្យដឹងដែរនៅពេលដែលត្រូវបានសាកសួរថា តើតំបន់ដែលធ្លាប់បានកាន់កាប់ដោយរុស្សី នោះមានរាប់ បញ្ចូលទាំងតំបន់ Crimea ឬយ៉ាងណានោះលោកបាន បញ្ជាក់បែបនេះថា៖ នៅត្រឹមចុងឆ្នាំនេះ យើងដាច់ខាង យ៉ាងហោចណាស់នឹងអាចវាយចូល ទៅដល់តំបន់ Crimea បាន៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
