ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន សម្ដែងការតក់ស្លុត ចំពោះការបាញ់ប្រហារ យ៉ាងសាហាវ នៅសាលារៀនមួយ ក្នុងរដ្ឋតិចសាស់

យូអិន ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres មានការតក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាញ់ប្រហារ ដ៏សាហាវនៅក្នុងសាលាបឋម សិក្សាមួយក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។

លោក Stephane Dujarric អ្នកនាំពាក្យបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាពិតជាគួរឱ្យរន្ធត់ចិត្តណាស់ ដែលជនរងគ្រោះភាគច្រើនជាកុមារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោកអគ្គលេខាធិការ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ របស់ជនរងគ្រោះ និងសហគមន៍ទាំងមូល។

គួរបញ្ជាក់ថា បុរសអាយុ ១៨ឆ្នាំម្នាក់បានបើកការបាញ់ប្រហារ នៅសាលាបឋមសិក្សានៅ Uvalde រដ្ឋតិចសាស់កាលពីរសៀលថ្ងៃ អង្គារដោយបានសម្លាប់មនុស្ស ២១នាក់ ក្នុងនោះមានកុមារ ១៨នាក់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top