ព័ត៌មានអន្តរជាតិ

ចិន សោកស្ដាយចំពោះការបាញ់ប្រហារនៅសាលា ក្នុងរដ្ឋតិចសាស់និងជំរុញឲ្យ អាមេរិក ការពារសិទ្ធិ មនុស្សឲ្យមានប្រសិទ្ធភាព

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន មានការសោកស្ដាយចំពោះ ជនរងគ្រោះ ដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីការបាញ់ សម្លាប់ម្តងហើយម្តងទៀតនៅសហរដ្ឋអាមេរិក ហើយបានសម្តែងការ រំលែកទុក្ខដល់ជនរងគ្រោះ និងការអាណិតអាសូរដល់ក្រុមគ្រួសារដែលរងរបួស និងបាត់បង់ជីវិតក្នុងឧប្បត្តិហេតុ បាញ់ប្រហារនៅរដ្ឋតិចសាស់ និងជំរុញឲ្យអាមេរិកការពារសិទ្ធិមនុស្សរបស់ប្រជាជនខ្លួនឱ្យមានប្រសិទ្ធភាព។

អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពី ខ្មាន់កាំភ្លើងអាយុ ១៨ឆ្នាំបានសម្លាប់កុមារ ១៩នាក់ និងមនុស្សពេញវ័យពីរនាក់ នៅសាលាបឋមសិក្សារដ្ឋតិច សាស់ នៅភាគខាងត្បូងអាមេរិកកាលពីថ្ងៃអង្គារ។

លោក Wang បានលើកឡើងថា “សិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិមនុស្សដ៏ធំបំផុត ហើយការរើសអើង ពូជសាសន៍ គឺជាអយុត្តិធម៌ដ៏អាក្រក់បំផុត” ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិក គឺជាប្រទេសដែលមាន អំពើហិង្សាដោយកាំភ្លើង និងការរើសអើងពូជសាសន៍ដ៏អាក្រក់បំផុត ហើយឱនភាពសិទ្ធិមនុស្សដ៏អាក្រក់បំផុត រដ្ឋាភិបាលសហរដ្ឋអាមេរិក មិនត្រូវបានគេមើលឃើញថា នឹងធ្វើអ្វីដែលសំខាន់ដើម្បី ដោះស្រាយបញ្ហាទាំង នេះ ក្នុងរយៈពេលប៉ុន្មាន ទសវត្សរ៍កន្លងមកនេះទេ”។

លោកបន្ដថា “ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិក បានបរាជ័យ ក្នុងការអនុម័តច្បាប់គ្រប់គ្រងកាំភ្លើងតែមួយ ហើយជិត ៦0ឆ្នាំបានកន្លងផុតទៅចាប់តាំងពី “ខ្ញុំមានសុបិន” របស់ Martin Luther King ប៉ុន្តែការពិតដ៏ឃោរឃៅនៃ “ខ្ញុំមិនអាចដកដង្ហើមបាន” របស់ George Floyd ។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់បន្ថែមថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មិនអើពើនឹងការរំលោភ សិទ្ធិមនុស្ស ជាប្រព័ន្ធរបស់ប្រជាជនអាមេរិកនោះទេ ប៉ុន្តែមានចំណាប់អារម្មណ៍លើការវាយប្រហារដោយចេតនា និងការជ្រៀតជ្រែក ប្រឆាំងនឹងប្រទេសដទៃទៀតក្រោមរូបភាពនៃសិទ្ធិមនុស្ស។

លោក Wang បានបន្ដទៀតថា “នេះបង្ហាញយ៉ាងពេញលេញថា អ្វីដែលហៅថាការសង្កត់ធ្ងន់របស់ សហរដ្ឋ អាមេរិកលើសិទ្ធិមនុស្ស គឺជាការលាក់ពុតទាំងស្រុង និងទទេ” ដោយបន្ថែមថា ប្រសិនបើរដ្ឋាភិបាល សហរដ្ឋអាមេរិក មិនខ្វល់ពីសិទ្ធិមនុស្សរបស់ប្រជាជនខ្លួន តើវាពិតជាអាចខ្វល់ខ្វាយ អំពីសិទ្ធិមនុស្ស យ៉ាងដូចម្ដេច? សិទ្ធិមនុស្សនៃប្រទេសដទៃយ៉ាងដូចម្ដេច?

ប្រែសម្រួល ឈូក បូរ៉ា

To Top