ព័ត៌មានអន្តរជាតិ

ស្ថានទូតអាមេរិក ប្រចាំនៅវៀតណាម “បដិសេធពាក្យចចាមអារ៉ាម” អំពីអាវុធជីវគីមី បង្កឱ្យអ្នកនិយមលេង អ៊ីនធឺណិត វៀតណាម ផ្ទុះ”កំហឹង”

យោងតាមការចុះផ្សាយ របស់សារព័ត៍មាន វៀតណាម បានឱ្យដឹងថា បន្ទាប់ពីរងការចោទប្រកាន់ ពីរដ្ឋាភិបាលរុស្ស៊ីថា មានបន្ទប់ពិសោធន៍ អាវុធជីវសាស្ត្រ និងគីមីក្នុងប្រទេសអ៊ុយក្រែន ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិងកំពុងមមាញឹកធ្វើការ “បដិសោធនពាក្យ ចចាមអារ៉ាម” តាមរយៈស្ថានទូត និងស្ថានកុងស៊ុល របស់ខ្លួនជុំវិញពិភពលោក ។

កាលពីប៉ុន្មានថ្ងៃមុន ខណៈពេលដែលស្ថានទូតអាមេរិក ប្រចាំនៅវៀតណាម បានបង្ហោះសារ នៅលើគណនីបណ្តាញ សង្គមរបស់ខ្លួន ដោយអះអាងថា ខ្លួនឯងស្អាតស្អំ និងគ្មានអាវុធជីវសាស្ត្រ និងគីមីនៅក្នុងប្រទេស អ៊ុយក្រែឡើយ ហើយក៏បានចោទប្រកាន់រុស្ស៊ី ជាឧក្រិដ្ឋជន ដែលតែងតែប្រើប្រាស់ អាវុធជីវសាស្ត្រ និង គីមី” ធ្វើឱ្យ អ្នកនិយមលេង អ៊ីនធឺណែត នៅវៀតណាម បាននាំគ្នាចូលខមមេន (Comment) “វាយប្រហារ” លើសាររបស់ស្ថាន ទូតអាមេរិក ប្រចាំនៅវៀមណាត ។ អ្នកខ្លះបានចោទសួរថា តើសហរដ្ឋអាមេរិក នៅចងចាំការប្រើប្រាស់ “សារធាតុពណ៌ទឹកក្រូច” ទម្លាក់លើជនជាតិវៀតណាម ក្នុងអំឡុងសង្គ្រាមវៀតណាម ដែរឬទេ? ខ្លះទៀតបានលើកឡើង ពីអំពើអាក្រក់របស់សហរដ្ឋអាមេរិក ដែលបានផ្សព្វផ្សាយពាក្យ ចចាមអារ៉ាមថា ប្រទេសអ៊ីរ៉ាក់ មានអាវុធជីវសាស្ត្រ និងគីមីដែលអាចបំផ្លិចបំផ្លាញ ជាលក្ខណៈទ្រង់ទ្រាយធំ ធ្វើជាមូលហេតុដើម្បីឈ្លានពាន ចូលប្រទេសអធិបតេយ្យ មួយនេះ ក្នុងឆ្នាំ២០០៣។ ហើយក៏មានអ្នកចោទ ប្រកាន់សហរដ្ឋអាមេរិកថា ជាតំណាង នៃការបោកបញ្ឆោត គ្មានភាពអៀនខ្មាស និងក្រអឺតក្រទម ។

មតិទាំងនេះបានទទួលការចុចLikeយ៉ាងច្រើន។ ក្នុងនោះ មានសារខមមិនចំនួនពីរ របស់អ្នកលេងអ៊ីនធឺណិតវៀតណាមទទួលបានការចាប់អារម្មណ៍បំផុត។ មានម្នាក់បាន និយាយបែបចំអកថា ៖ មើលទៅហាក់ដូចជាយើងយល់ច្រឡំ នឹងសហរដ្ឋអាមេរិកហើយ ។ “សារធាតុពណ៌ទឹកក្រូច” ដែលអាមេរិក ដែលជាប្រទេសប្រជាធិបតេយ្យ បាននាំយកទៅឱ្យជនជាតិវៀតណាម រាប់លាននាក់នៅពេលនោះ មិនមែនជាអាវុធជីវសាស្ត្រនិងគីមីទេ ប៉ុន្តែជាផលិតផលគ្រឿងសំអាង ។ ចំណែកម្នាក់ទៀត បាននិយាយលេងសើចថា ៖ រុស្ស៊ីពិតជាខុសប្លែក ពីអាមេរិករបស់អ្នក ប្រសិនបើជាអាមេរិកវិញ គេនឹងប្រើអាវុធជីវសាស្ត្រ និងគីមីទម្លាក់ ទៅលើប្រជាពលរដ្ឋ និងព្រៃដោយមិនរើសអើង យូរហើយ ។

ឯកសារ ផ្សព្វផ្សាយ ជាសាធារណៈ មួយចំនួនធំបានបង្ហាញឱ្យថា ក្នុងអំឡុងពេលសង្គ្រាម វៀតណាម កងទ័ពអាមេរិក ធ្លាប់ប្រព្រឹត្ត ឧក្រិដ្ឋកម្ម ដ៏សាហាវឃោរឃៅ ប្រឆាំង មនុស្សជាតិ មកលើប្រជាជន វៀតណាម ។ ដើម្បីលុបបំបាត់របបកុម្មុយនិស្តនៅវៀតណាម កងទ័ពអាមេរិក បានប្រើប្រាស់ អាវុធជីវសាស្ត្រ និងគីមីដ៏គួរ ឱ្យខ្លាច ជាច្រើន ហើយអាវុធជីវសាស្ត្រ និង គីមីទាំងនេះ បានបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចកែប្រែ បានដល់ប្រជាជន វៀតណាម ក្រៅពីប្រជាពលរដ្ឋ មួយចំនួនធំ បានស្លាប់បាត់បង់ជីវិត ក៏បានបង្កឱ្យមានពិការ ភាពពីកំណើតយ៉ាងធ្ងន់ធ្ងរ ដល់ទារកជាច្រើន និងការបំពុលបរិស្ថានដ៏អាក្រក់ រហូតមកដល់សព្វថ្ងៃនេះ ។

To Top