ព័ត៌មានអន្តរជាតិ

ប្រទេសនៅអឺរ៉ុបមួយទៀត បានបរិច្ចាគឧទ្ធម្ភាគចក្រ សម័យសូវៀតឆ្នាំ១៩៧០ ដល់អ៊ុយក្រែន

បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលឆេកបានបរិច្ចាគ ឧទ្ធម្ភាគចក្រវាយប្រហារដែលផលិតដោយសូវៀត ដល់ប្រទេសអ៊ុយក្រែន ហើយនៅប៉ុន្មានសប្តាហ៍ខាងមុខនេះនឹងបើកកន្លែងជួសជុលរបស់ខ្លួនដល់រថពាសដែកទាំងមូលដែលប្រើប្រាស់ ដោយកងកម្លាំងរបស់ទីក្រុងគៀវ។ ការបរិច្ចាគនេះ ដែលជាការកើនឡើងដ៏សំខាន់មួយ នៅក្នុងការចូលរួមរបស់រដ្ឋាភិបាលទីក្រុង Prague ក្នុងប្រទេសអ៊ុយក្រែន ត្រូវបានធ្វើឡើងបន្ទាប់ពីការពិភាក្សា ជាមួយសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត Wall Street Journal បានរាយការណ៍ថា ឧទ្ធម្ភាគចក្រដែលបំពាក់កាំភ្លើងយន្ត Mi-24 សម័យទសវត្សរ៍ឆ្នាំ 1970 ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានថ្លែងអំណរគុណដល់ទីក្រុង Prague សម្រាប់ការផ្តល់ឧទ្ធម្ភាគចក្រ បន្ទាប់ពីសន្និសីទមួយ ដែលមានគោលបំណងប្រមូលផ្តុំ សម្ព័ន្ធមិត្តរបស់អាមេរិក ដើម្បីបំពាក់អាវុធដល់អ៊ុយក្រែន។

សាធារណរដ្ឋឆេក បានប្រគល់រថពាសដែក និងអាវុធប្រឆាំងរថក្រោះ ដល់អ៊ុយក្រែនរួចហើយ ហើយរួមជាមួយស្លូវ៉ាគី បានជួសជុលរថពាសដែកធុនស្រាលរបស់អ៊ុយក្រែននៅក្នុងកន្លែងជួសជុលរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ វានឹងពង្រីកសេវាកម្មនេះក្នុងពេលឆាប់ៗនេះ ដើម្បី “កែលម្អទំហំទាំងមូលនៃប្រភេទយានជំនិះ ដែលប្រើដោយកងកម្លាំងជើងគោករបស់ [អ៊ុយក្រែន]”៕ ប្រែសម្រួលៈ ណៃ តុលា

To Top