ព័ត៌មានអន្តរជាតិ

រុស្ស៊ីបញ្ជាក់ថា ប្រតិបត្តិការយោធា នៅអ៊ុយក្រែនថយចុះ គឺព្រោះតែដើម្បី ការពារជីវិតជនស៊ីវិល

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានទទូចកាលពីថ្ងៃអង្គារថា ការថយចុះនៃប្រតិបត្តិការ យោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន គឺជាចេតនាក្នុងគោលបំណង ដើម្បីជម្លៀសប្រជាជន និងជៀសវាងការស្លាប់បាត់បង់ជីវិតក្នុងចំណោមជនស៊ីវិល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Sergey Shoigu បានពន្យល់ថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី កំពុងបង្កើតច្រករបៀងមនុស្សធម៌ និងប្រកាសបទឈប់បាញ់ ដើម្បីធានាការជម្លៀសប្រជាជនដោយសុវត្ថិភាព ពីការតាំងទីលំនៅដែលឡោមព័ទ្ធ ទោះបីជាវិធីសាស្រ្តនេះរារាំងវឌ្ឍនភាព នៃកងកម្លាំងរបស់ប្រទេសក៏ដោយ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះ បានពន្យល់នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សារដ្ឋមន្ត្រីការពារជាតិ នៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ថា “ពិតណាស់ វិធីសាស្រ្តនេះបានបន្ថយល្បឿន នៃការវាយលុក ប៉ុន្តែវាត្រូវបានធ្វើដោយចេតនាដើម្បីជៀសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិល”៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top