ព័ត៌មានអន្តរជាតិ

លោកប្រធានរដ្ឋចិន Xi Jinping ជួបសន្ទនា ជាមួយលោកស្រី Michelle Bachelet ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស

កាលពីថ្ងៃទី២៥ខែឧសភា លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយ លោកស្រី Michelle Bachelet ឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស តាមប្រព័ន្ធវីដេអូ នៅក្រុងប៉េកាំង ។

លោក Xi Jinping បានសម្តែងការស្វាគមន៍ ចំពោះការដែលលោកស្រី Michelle Bachelet បំពេញទស្សនកិច្ចនៅប្រទេសចិន ព្រមទាំងអធិប្បាយ អំពីបញ្ហាសំខាន់ៗ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ នៃកិច្ចការសិទ្ធិមនុស្ស របស់ចិនតាមរយៈប្រវត្តិសាស្ត្រ និង វប្បធម៌ចិន ក៏ដូចជាបង្ហាញ ពីគោលជំហរ និងគោលការណ៍ របស់បក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលចិន ដែលខិតខំប្រឹងប្រែងគាំពារ និងធានាសិទ្ធិមនុស្ស ដោយគ្រប់ជ្រុងជ្រោយ ។

លោក Xi Jinping បានលើកឡើងទៀតថា ភាគីចិនរីករាយរួមជាមួយភាគីនានា ធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ អំពីសិទ្ធិមនុស្សយ៉ាងសកម្ម លើមូលដ្ឋានស្មើភាព និងគោរពគ្នាទៅវិញ ទៅមក ដើម្បីរួមគ្នាជំរុញកិច្ចការសិទ្ធិមនុស្សអន្តរជាតិនិងផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់ប្រទេសនានា ។
ជាការឆ្លើយតប លោកស្រី Michelle Bachelet បានថ្លែងថា នេះគឺលើកទីមួយ ដែលឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បំពេញទស្សនកិច្ច នៅប្រទេសចិនក្នុងរយៈពេល១៧ឆ្នាំ កន្លងមកនេះ លោកស្រីយកចិត្តទុកដាក់ និងឱ្យតម្លៃខ្ពស់ ចំពោះដំណើរ ទស្សនកិច្ចលើកនេះ លោកស្រី នឹងទាក់ទងយ៉ាងទូលំទូលាយ និងផ្លាស់ប្តូរផ្ទាល់ ជាមួយរដ្ឋាភិបាលចិន និង ឥស្សរជនគ្រប់មជ្ឈដ្ឋាន ក្នុងសង្គមចិន ហើយជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះ នឹងមានអំណោយផលដល់រូប លោកស្រីក្នុងការស្វែងយល់ ពីប្រទេសចិន ៕
វិទ្យុមិត្តភាពកម្ពុជា ចិន

To Top